សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៦នាក់ ក្នុងករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖ កម្លាំងនគរបាលតាមបណ្ដាប៉ុស្តិ៍នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ៦នាក់ជាបន្តបន្ទាប់ នៅ៣ទីតាំងផ្សេងគ្នា ពាក់ព័ន្ធនឹងករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នេះបើយោងតាមរបាយការណ៍របស់លោក វរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩។

លោកបានឲ្យដឹងថា ករណីទី១ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៣ និង៣០នាទី កម្លាំងល្បាតនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅផ្លូវសម្តេចជាស៊ីម ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ជនសង្ស័យទី១)ឈ្មោះ ជៀវ សុខខៀវ ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ និង២)ឈ្មោះ សុខ មនោ ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅភូមិព្រែកតាអុង ឃុំពាមឧញ្ញ៉ាឡុង ស្រុកល្វាឯម ខេត្ត្ណកណ្តាល។ សម្ភារដកហូតមាន៖ ក្រាមសថ្លា២កូនថង់តូច និងម៉ូតូ០១គ្រឿង។

ករណីទី២ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង០០និង៣០នាទី កម្លាំងល្បាតនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ជនសង្ស័យទី១)ឈ្មោះ ពៅ យ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ២)ឈ្មោះ ខន ឃីត ភេទប្រុស អាយុ១៩ឆ្នាំ និង៣)ឈ្មោះ ផន សំអាន ភេទប្រុស អាយុ១៩ឆ្នាំ (អ្នកទាំង៣មានមុខរបរជាងឈើ ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ)។ ចំណែកករណីទី៣ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង០៣ និង៣០នាទី កម្លាំងល្បាតនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅផ្លូវ២០០៤ ភូមិត្រពាំងឈូក សង្កាត់អូរបែក្អម ខណ្ឌសែនសុខ។ ជនសង្ស័យឈ្មោះ នី ថិនិត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ បច្ចុប្បន្ននេះ ជនសង្ស័យទាំង៦នាក់ កំពុងត្រូវបានសាកសួរ និងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner