ស្នងការនគរបាលខេត្តកំពង់ធំ ចុះសួរសុខទុក្ខមន្ត្រីក្រោមឱវាទ

កំពង់ធំ៖ នៅរសៀល ថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០១៩ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំក្រុមការងារយែនឌ័រ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចុះសំណេះសំណាលសួរសុខទុក្ខលោកស្រីអនុសេនីយ៍ឯក ស៊ុ ថូ ជាមន្ត្រីការិយាល័យទេសចរណ៍ បន្ទាប់ពីលោកស្រីបានទៅព្យាបាលជំងឺនៅមន្ទីរពេទ្យមួយរយៈរួចមក ដែលស្ថានភាពជំងឺរបស់លោកស្រីមានការធូរស្រាលជាងមុនច្រើន ទើបលោកស្រីសម្រេចចិត្តមកសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន។ ជាមួយគ្នានេះ លោកស្នងការ បានបន្តដឹកនាំក្រុមការងារចុះសួរសុខទុក្ខមន្ត្រីនគរបាល ដែលទើបសម្រាលបុត្រចំនួន៣គ្រួសារទៀត និងបានផ្តល់នូវគ្រឿងឧបភោគបរិភោគ រួមទាំងថវិការមួយចំនួនផងដែរ ស្ថិតនៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

សកម្មភាពរបស់លោកស្នងការនគរបាលខេត្តកំពង់ធំ បានបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ និងព្រួយបារម្ភពីសុខភាព និងសុខទុក្ខរបស់មន្រ្តីគ្រប់រូប ដែលកំពុងតែប្រតិតបត្តិតួនាទី នៅក្នុងខេត្តកំពង់ធំ ទាំងអស់ ថែមទាំងបានបន្តសកម្មភាពមនុស្សធម៌ លែករំលែកនូវទុក្ខលំបាក ចំពោះមន្រ្តីកំពុងបម្រើការងារក្តី រួមទាំងមន្រ្តីចូលនិវត្តន៍ទៅហើយក្តី បូករួមជាមួយនឹងប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ដែលជានិច្ចជាកាល លោកស្នងការតែងតែងជួយទំនុកបម្រុងដល់ជីវភាព ខ្វះខាតរបស់ពួកគាត់ផងដែរ។

លោកស្នងការបានមានប្រសាសន៍ថា ថ្នាក់ដឹកនាំ បានគិតគូរពីសុខទុក្ខរបស់មន្រ្តីគ្រប់រូប ដោយមិនបានបោះបង់ចោលនោះទេ ដោយមន្រ្តីគ្រប់រូបសុទ្ធសឹងតែជាបុគ្គលមានគុណសម្បត្តិ និងមានស្នាដៃបម្រើជាតិមាតុភូមិ រក្សានូវសណ្តាប់ធ្នាប់ សន្តិសុខជូនប្រជាពលរដ្ឋ ដូច្នេះការចុះសួរសទុក្ខនេះ គឺមានរបស់កំដរដៃបន្តិចបន្តួច តែវាជាទឹកចិត្តដ៏ធំពីសំណាក់ក្រុមការងារ ដោយមិនអាចកាត់ថ្លៃបាន ដើម្បីជាការលើកទឹកចិត្តដល់លោកស្រី។ ក្នុងឱកាសនោះ លោកស្នងការ បានណែនាំឲ្យលោកស្រីអនុសេនីយ៍ឯក ស៊ុ ថូ និងប្អូនស្រីនគរបាលទាំង៣គ្រួសារ ដែលទើបឆ្លងទន្លេ ឲ្យថែទាំសុខភាព ពិសាអាហារដែលជំនួយសារពាង្គកាយ ទាំងទារក និងម្ដាយមានសុខភាពល្អ  ពោលគឺចម្អិនបានឆ្អិនល្អបរិភោគបានទៀងទាត់តាមពេលវេលា រស់នៅមានអនាម័យជានិច្ចសម្រាកឲ្យបានគ្រប់គ្រាន់ យកចិត្តទុកដាក់ត្រួតពិនិត្យសុខភាព៕ ម.ន

ដោយៈ ប៊ុន  រដ្ឋា

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner