ជនជាតិចិនស្លាប់ ដែលសង្ស័យជាករណីឃាតកម្មនោះ គឺជាករណីអត្តឃាតដោយអារ-កសម្លាប់ខ្លួនឯង

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បើយោងតាមការបញ្ជាក់ពីលោក ឡាញ់ យ៉ៅម៉ា អនុប្រធានការិយាល័យកោសល្យវិច្ច័យនៃស្នងការដ្ឋានរាជធានីភ្នំពេញ ប្រាប់អ្នកសារព័ត៌មានឲ្យដឹងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះថា ករណីបុរសជនជាតិចិនម្នាក់ដេកស្លាប់នៅក្នុងបន្ទប់កន្លែងសម្រាក ក្នុងបរិវេណទល់មុខរោងចក្រ សឺពីយ៉ា ខេមបូឌែ ហ្គាមេន តាមបណ្ដាយផ្លូវលំ ក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩កន្លងទៅ ដោយមានស្លាកស្នាមអារ-ក និងឈាមដក់ក្នុងថ្លុកឈាម ហើយគេសង្ស័យថា ជាករណីឃាតកម្មនោះ គឺតាមតាមការពិនិត្យជាក់ស្តែង ជំនាញការិយាល័យកោសល្យវិច្ច័យ និងវេជ្ជបណ្ឌិតអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ហាញថា ជាករណីអត្តឃាតដោយយកកូនកាំបិតអារ-ក សម្លាប់ខ្លួននោះទេ។ នគរបាលជំនាញកោសល្យវិច្ច័យបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ WEI MINGKAI អាយុ៤១ឆ្នាំ កាន់លិខិតឆ្លងដែនលេខ:ED2280968 មុខរបរ បុគ្គលិកបច្ចេកទេស ស្នាក់នៅកន្លែងកើតហេតុខាងលើ។

គួររម្លឹកផងដែរថា នៅមុនកើតហេតុជនរងគ្រោះ ស្នាក់នៅគ្នា២នាក់ ហើយកាលពីយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ ជនជាតិចិនម្នាក់ទៀត មិនបានស្នាក់នៅជាមួយជនរងគ្រោះឡើយ គឺទៅលេងផ្ទះសង្សារ ពេញមួយថ្ងៃ ហើយរូបគេ ក៏បានព្យាយាមទូរស័ព្ទ មកជនរងគ្រោះចូលតែមិនលើក ឆាតក៏មិនឆ្លើយតប។ លុះមកដល់យប់ថ្ងៃទី១០ ខែមីនាមុន ជនជាតិចិនម្នាក់ទៀត ដែលជាមិត្តរួមការងារជនរងគ្រោះ ក៏បានត្រឡប់មកដល់រោងចក្រវិញ។

តែបន្ទប់ឃ្លាំងកន្លែងដេកសម្រាកនោះ បានជាប់សោ រួចក៏ព្យាយាមទូរសព្ទរកជនរងគ្រោះ តែមិនលើក និងហៅសន្តិសុខមកជួយផ្លោះរបងចូល ហើយគាស់ទ្វារចូលក្នុងបន្ទប់ ក៏ស្រាប់តែប្រទះឃើញ ជនរងគ្រោះដេកស្លាប់មានស្នាមអារ-ក ឈាមហូរកកដក់ថ្លុកស្លាប់បាត់នៅលើគ្រែពូក បង្កឲ្យមានកាតផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។ ក្រោយទទួលបានដំណឹងនេះភ្លាម សមត្ថកិច្ចមូលដ្ឋាន ទាំងជំនាញ បានចុះទៅកំពុងធ្វើការ ពិនិត្យជាក់ស្តែងដើម្បីធ្វើការស្រាវជ្រាវជុំវិញករណីខាងលើយ៉ាងយកចិត្តទុកដាក់ផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner