លោកជំទាវ ម៉ែន សំអន គាំទ្រមហាបុណ្យពុទ្ធាភិសេក៧យប់៧ថ្ងៃ ស្របតាមគន្លងព្រះពុទ្ធសាសនា នៅពុទ្ធគីរីកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

តាកែវ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច បានសម្តែងនូវការគាំទ្រចំពោះពិធីបុណ្យពុទ្ធាភិសេក៧យប់៧ថ្ងៃ នៅពុទ្ធគីរីកម្ពុជា ស្ថិតនៅត្រាំកក់ ខេត្តតាកែវ យ៉ាងពេញទំហឹង ស្របតាមគន្លងព្រះពុទ្ធសាសនា ពីព្រោះព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ និងជាកម្លាំងដឹកនាំចរិយាធម៌សង្គម ឲ្យមនុស្សគ្រប់រូប ដើរតាមផ្លូវល្អ។

ការគាំទ្រនេះធ្វើឡើងនេះ ពេលដែលលោកជំទាវកិត្តិសង្គហបណ្ឌិតអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបុណ្យពុទ្ធាភិសេកនៅពុទ្ធគីរីនាព្រឹកថ្ងៃទី១២ មីនាឆ្នាំ២០១៩ ដែលជាគំនិតផ្ដួចផ្តើមដោយព្រះភិក្ខុបញ្ញាសិរី កែវ កក្កដា និងលោកជំទាវ ម៉ែន ភក្តី ហុកឡង់ឌី ព្រមទាំងឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា និងបុត្រាបុត្រី ព្រមទាំងសប្បុរសជនជាច្រើននាក់ទៀត។

ពិធីបុណ្យដ៏ធំ៧យប់៧ថ្ងៃ មិនធ្លាប់មាននេះ មិនត្រឹមតែដឹកនាំមនុស្សឲ្យដើរកន្លងព្រះពុទ្ធតែប៉ុណ្ណោះទេ ព្រះពុទ្ធ សាសនា ក៏ត្រូវចូលរួមបំពេញកុសលទាំងឡាយ ដើម្បីជាគុណប្រយោជន៍ដល់ការថែរក្សា ការពារ សេចក្តីសុខសន្តិភាព ស្ថេរភាព សាមគ្គីភាព ក្តីសង្ឃឹម លើកស្ទួយការកសាងជាតិ ឆ្ពោះទៅរកសេចក្តីថ្កុំថ្កើងរុងរឿង សម្បូរសប្បាយ។

ការរៀបចំមហាបុណ្យពុទ្ធាភិសេកនេះ គឺជាការបញ្ជាក់នូវតំណាក់កាលព្រះប្រសូត្រ និងតំណាក់កាលព្រះវិន័យ ហើយក៏ស្របទៅនឹងការរីកចម្រើននិងសុខសន្តិភាពពេញផ្ទៃប្រទេស ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែម្តង ដែលបានជំរុញឲ្យអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។ ទោះបីយ៉ាងណាក៏នៅមានបញ្ហាជាច្រើនដែលត្រូវដោះស្រាយ ដោយឈរលើទស្សនៈព្រះពុទ្ធសាសនាជាកម្លាំងដឹកនាំចរិយាធម៌សង្គម។

លោកជំទាវកិត្តិសង្គហបណ្ឌិតបានឧទ្ទិសកុសល្យផលបុណ្យ ដែលមកពីពិធីមហាបុណ្យពុទ្ធាភិសេកនេះ ព្រមទាំងការរាប់បាតព្រះសង្ឃជាង២០០អង្គ និងបួងសួងសូមឲ្យវត្ថុស័ក្តិសិទ្ធក្នុងលោក តាមថែរក្សាប្រមុខដឹកនាំប្រទេសកម្ពុជាដែលមានសម្តេចតេជា ហ៊ុន សែន ជានាយករដ្ឋមន្ត្រី មានសុខភាពល្អ អាយុយឺនយូរ ដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅការរីចម្រើនបន្ថែមទៀត ជ្រកក្រោមម្លប់សន្តិភាពដែលមនុស្សក្នុងពិភពលោកប្រាថ្នាចង់បាន។

លោកជំទាវបានអំពាវនាវដល់ពុទ្ធបរិស័ទទាំងអស់ មេត្តាចូលរួមបំពេញកុសលទាំងឡាយ ដើម្បីជាគុណប្រយោជន៍ដល់ការថែរក្សា ការពារសេចក្តីសុខសន្តិភាព ស្ថេរភាព សាមគ្គីភាព ក្តីសង្ឃឹម លើកស្ទួយ ការកសាងជាតិ ឆ្ពោះទៅរកសេចក្តីថ្កុំថ្កើងរុងរឿង សម្បូរសប្បាយទាំងឡាយ ធ្វើដំណើរតាមគន្លងព្រះធម៌ មានសេចក្តីជ្រះថ្លា ប្រមូលផ្តុំកម្លាំងកសាងអរិយធម៌ វប្បធម៌ ប្រជាធិបតេយ្យ សេរីពហុបក្ស តាមគោលការណ៍នីតិរដ្ឋ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner