អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា នឹងធ្វើការផ្សាយផ្ទាល់ ការប្រកួតប្រដាល់ក្បាច់គុនបូរាណខ្មែរលក្ខណៈមិត្តភាពរយៈពេល២ថ្ងៃ ដើម្បីអបអរសាទរបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំង
ដើម្បីអបអរសាទរពិធីបុណ្យទន្លេ លើកទី៥ ឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០១៩ នៅទីរួមខេត្តកំពង់ឆ្នាំង ស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា នឹងធ្វើការផ្សាយផ្ទាល់ ប្រដាល់គុនខ្មែរលក្ខណៈមិត្តភាព ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ និងបំផុសវិស័យកីឡា ជាពិសេសចូលរួមអភិរក្ស និងអភិវឌ្ឍន៍វិស័យកីឡាបូរាណខ្មែរ។

តាមគណៈកម្មការរៀបចំការប្រកួត បានឲ្យដឹងថា ថ្ងៃទី១ ទី១៥ ខែមីនា មាន៥គូ ដោយគូទី១ ប៊ន ពន្លិត ក្លិបនាគរាជចតុមុខ ប្រកួតជាមួយកីឡាករ សល់ ស្រស់ ក្លិបសាលវ័ន្ត ក្នុងប្រភេទម្ងន់៥១ គីឡូក្រាម គូទី២ កីឡាករ ចាន់ មឿត ក្លិប និរោធន៏មានជ័យ ប្រកួតជាមួយកីឡាករ ឡុង សំណាង ក្លិបពន្លឺវិបុលដារិទ្ធ ក្នុងប្រភេទម្ងន់៦០គីឡូក្រាម គូទី៣ កីឡាករ មាស ចាន់នឿន ក្លិបកងចក្ររាជសីហ៏ ប្រកួតជាមួយកីឡាករ ជុំ មាន ក្លិបអាណាចក្រគុនខ្មែរ ក្នុងប្រភេទម្ងន់៥៤ គីឡូក្រាម គូទី៤ លី តឿន ក្លិប មិត្តប៉ូលិស ប្រកួតជាមួយកីឡាករ ម៉ិល សារុន ក្លិប អាណាចក្រគុនខ្មែរ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម គូទី៥ កីឡាករ ម៉ន សាម៉េត ក្លិបកងចក្ររាជសីហ ប្រកួតជាមួយកីឡាករ មាស សារ៉ាក់ ក្លិបអាណាចក្រគុនខ្មែរ ក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម។

ចំណែកថ្ងៃទី២ ទី១៦ ខែមីនា គូទី១ កីឡាករ ឡុង គឹមហូរ ក្លិបខ្លារខិនមានរិទ្ធ ប្រកួតជាមួយកីឡាករ រ៉ា សារ៉ាយ ក្លិបមជ្ឍមណ្ឌល ខភម ក្នុងទម្ងន់៥៧គីឡូក្រាម គូទី២ កីឡាករ ឡុង សាមីត ក្លិបសាលវ័ន្ត ប្រកួតជាមួយកីឡាករ ឯម ដារ៉ូ ក្លិប និរោធន៏ ប្រភេទទម្ងន់៦០គីឡូក្រាម គូទី៣ កីឡាករ ផង សាមឡេ ប្រកួតជាមួយកីឡាករ អេរ៉ាវ៉ាន់ចាន់រាជ គូទី៤ កីឡាករ ឡុង ខេត្ត ក្លិបខ្លារខិន មានរិទ្ធ ប្រកួតជាមួយកីឡាករ សយ សុខ ក្លិបពន្លឺវិបុលដារិទ្ធ ៥៧គីឡូក្រាម និងគូទី៥ កីឡាករ ម៉ន ព្រហ្មម៉ាញ ក្លិបការិយាល័យទី៥ ប្រកួតជាមួយកីឡាករ ធា នុរាជ ក្លិបម្កុដរាជសីហ៏៕ធ.ដ

