Mc Gregor ត្រូវប៉ូលិសចាប់ខ្លួន ក្រោយជាន់កម្ទេចទូរសព្ទអ្នកគាំទ្រ

អត្ថបទដោយ៖
Kien Sereyvuth

កីឡាករក្បាច់គុនចម្រុះ Mc Gregor ត្រូវបានចាប់ខ្លួននៅ Miami សហរដ្ឋអាម៉េរិក បន្ទាប់ពីអ្នកគុនចម្រុះ UFC រូបនេះ ជាន់កម្ទេចទូរសព្ទអ្នកគាំទ្រម្នាក់ ដែលព្យាយាមថតរូបគេ។ ប៉ូលិស បានឲ្យដឹងថា កីឡាករគុនចម្រុះសញ្ជាតិអៀរឡង់ កំពុងត្រូវបានចោទប្រកាន់ពីបទប្រើអំពើហិង្សា និងបទល្មើសមជ្ឈិម។

ហេតុការណ៍នេះ បានកើតឡើងនៅពេលដែលកីឡាករវ័យ៣០ឆ្នាំរូបនេះ បានទះទម្លាក់ទូរសព្ទដៃរបស់អ្នកគាំទ្រម្នាក់ ដែលកំពុងព្យាយាមថតរូបគេ ឲ្យធ្លាក់រួចយកជើងជាន់ជាច្រើនដង ដើម្បីកម្ទេសចោល។ សូមរំលឹកថា Mc Gregor ធ្លាប់ត្រូវតុលាការឲ្យរៀនវគ្គគ្រប់គ្រងកំហឹង និងធ្វើការងារសហគមន៍រយៈពេល៥ថ្ងៃ ពីបទវាយប្រហារលើរថយន្តគូប្រកួត UFC៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner