ខណៈ Zidane ទៅដឹកនាំក្លិបស្តេសរវិញ Ronaldo ថារីករាយនៅ Juventus

អត្ថបទដោយ៖
Kien Sereyvuth

ម្ចាស់ពាន Ballon d’Or ៥សម័យកាល Cristiano Ronaldo គ្មានបំណងត្រឡប់ទៅអេស្ប៉ាញវិញទេ ដោយបញ្ជាក់ថារូបគេសប្បាយចិត្តនៅ Juventus និងរីករាយជាមួយបាល់ទាត់អ៊ីតាលី។

ការនិយាយបែបនេះ របស់ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំ ធ្វើឡើងស្របពេល Real Madrid ស្វាគមន៍ Zinedine Zidane ត្រឡប់មកវិញ ដោយចុះកុងត្រាជាមួយក្លិបដល់ឆ្នាំ២០២២។ Ronaldo មានកាតព្វកិច្ចជួយក្រុម Juventus នៅ  Champions League ជើងទី២ ដោយជើងទី១ បានចាញ់ Atletico Madrid ២-០។

Ronaldo និយាយថា លេងនៅអ៊ីតាលី មិនខុសពីលេងនៅព័រទុយហ្គាល់ អង់គ្លេស និងអេស្ប៉ាញ ដូច្នេះខ្ញុំរីករាយនៅទីនេះ និងជួយក្រុមឲ្យឈ្នះពានផ្សេងៗទៀត។ គួររំលឹកថា ក្នុងអាជីពរបស់ម្ចាស់ពាន Ballon d’Or ៥សម័យកាល ធ្លាប់ស៊ុតបញ្ចូលទីបាន៦៩៧គ្រាប់ ក្នុងចំណោម៩៨៤ប្រកួត នៅក្លិប Man Utd និងក្លិប Real Madrid៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner