តុលាការពុំទាន់បញ្ចប់ការសាកសួរលើឧកញ៉ា គិត ធាង នៅឡើយទេ

ភ្នំពេញ៖ អស់រយៈពេលមួយព្រឹកមកហើយ តុលាការពុំទាន់បញ្ចប់ការសាកសួរដេញដោលលើលោកឧកញ៉ា គិត ធាង ម្ចាស់ក្លិបកម្សាន្ត រ៉ុក ពាក់ព័ន្ធរឿងគ្រឿងញៀនជិត៥០គីឡូក្រោម នៅឡើយទេ។

សូមជម្រាបថា នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលបានបញ្ជូនខ្លួនឧកញ៉ា គិត ធាង ម្ចាស់ក្លិបកម្សាន្ត  រ៉ុក ពាក់ព័ន្ធរឿងគ្រឿងញៀនជិត៥០គីឡូក្រោម មកដល់តុលាការ តាមដីការបស់់តុលាការ។

សូមរឮកថា កម្លាំងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអនុវត្តតាមដីការបស់តុលាការ ដោយនាំខ្លួនឧកញ៉ា គិត ធាង នៅវេលាម៉ោង៦ល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរពាក់ព័ន្ធរឿងគ្រឿងញៀន នៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner