រថយន្តកូរ៉េបើកលឿនបុករះរថយន្ត៤គ្រឿង និងរ៉ឺម៉កម៉ូតូមួយគ្រឿង

ភ្នំពេញ៖ រថយន្តចំនួន៥គ្រឿង និងរ៉ឺម៉កម៉ូតូមួយគ្រឿងរងខូចខាត បន្ទាប់ពីរថយន្តកូរ៉េឃ្លប់ចំណុះ៣តោនមួយគ្រឿង លឿនជ្រុលហ្វ្រាំងមិនជាប់បុករះ និងរុញកៀបជាប់គ្នាក្នុងដំណើរស្របទិស ត្រង់ចំណុចភ្លើងស្តុបផ្លូវវេងស្រេង កែងផ្លូវទួលពង្រ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ហើយក្នុងចំណោមរថយន្ត៥គ្រឿង ជួបគ្រោះថ្នាក់ចរាចរណ៍ មានរថយន្តមួយគ្រឿង ខាងមុខគេ រងខួចខាតតិចតួច បានបើកចេញទៅមុនបាត់។ ក្នុងហេតុការណ៍នេះ មិនបង្កឲ្យមានឲ្យមានអ្នករបួសនោះទេ។

ពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ រថយន្តផ្តើមបង្កម៉ាកហ៊ីយ៉ាន់ដាយ ឃ្លប់ ចំណុះ៣តោន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-1380 ជារថយន្តរបស់ក្រុមហ៊ុនដឹកក្រដាស បើកល្បឿនលឿនពីកើតទៅលិច ដល់ចំណុចកើតហេតុ បានបុករថយន្តសាំយ៉ាង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-5024 ខ្ទេចគូទក្រោយ ហើយរេទៅបុករុញរថយន្តកូរ៉េ ឃ្លប់ ម៉ាក Bongo ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-3131 ទៅផ្ទប់ជាមួយរថយន្ត ស្ទូច ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-5918 ហើយរថយន្តបន្តកៀររ៉ឺម៉កម៉ូតូមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HE-2421 រងខូចខាតខ្ទេចគូទក្រោយ រុញទៅឡើងខឿនចិញ្ចើមផ្លូវ។ ហេតុការណ៍នេះ បង្កឲ្យកកស្ទះចរាចរណ៍ ហើយត្រូវបានសមត្ថកិច្ច ចុះទៅសម្រួល យករថយន្តទៅដាក់គៀនខាង រង់ចាំជំនាញមកវាស់វែង ដើម្បីដោះស្រាយតាមនីតិវិធី៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner