ថៃហាមលក់គ្រឿងស្រវឹង២ថ្ងៃ មុនការបោះឆ្នោត
អត្ថបទដោយ៖
Kien Sereyvuth
ថៃនឹងរៀបចំការបោះឆ្នោតនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ជាការបោះឆ្នោតសកលដំបូង ចាប់តាំងពីមានរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស្របច្បាប់ កាលពីឆ្នាំ២០១៤។ ពេលដែលការបោះឆ្នោតក្នុងប្រទេសថៃកាន់តែខិតជិតមកដល់ អាជ្ញាធរបានចេញសេចក្ដីប្រកាសហាមឃាត់ការលក់គ្រឿងស្រវឹងនៅចុងសប្ដាហ៍នេះ និងសប្ដាហ៍ក្រោយ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Coconut។

យោងតាមគណៈកម្មការរៀបចំការបោះឆ្នោតថៃឲ្យដឹងថា ការហាមឃាត់គ្រឿងស្រវឹងនឹងធ្វើឡើងចាប់ពីថ្ងៃសៅរ៍ទី១៦នេះ ពីម៉ោង៦ល្ងាចដល់៦ល្ងាចថ្ងៃអាទិត្យទី ១៧សប្ដាហ៍នេះ។ សម្រាប់សប្ដាហ៍ក្រោយ ការហាមឃាត់នឹងធ្វើឡើងចាប់ពីម៉ោង៦ល្ងាចថ្ងៃសៅរ៍ទី ២៣ដល់ម៉ោង ៦ល្ងាចថ្ងៃអាទិត្យ ក្រោយប្រជាជននាំគ្នាបោះឆ្នោតរួច៕ធ.ដ


