វៀតណាមនាំចេញផលិតកាត់ដេរកើនដល់ជិត៥ពាន់លានដុល្លារអាម៉េរិក ត្រឹម២ខែនៃឆ្នាំ២០១៩
អត្ថបទដោយ៖
Kien Sereyvuth
ការនាំចេញសម្លៀកបំពាក់ និងផលិតផលកាត់ដេរវាយនភណ្ឌប្រទេសវៀតណាមបានទំហំ៤,៨៩ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល២ខែដំបូងនៃឆ្នាំ២០១៩ កើនឡើង១៩ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០១៨ នេះបើតាមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មប្រទេស ចុះផ្សាយតាមរយៈសារព័ត៌មាន Vietnamnews។

ក្រសួងអះអាងថា ទំហំនេះគឺជាសញ្ញាវិជ្ជមាន ដោយបង្ហាញថា អាជីវកម្មជាច្រើនទទួលបានការបញ្ជាទិញ សម្រាប់រយៈពេល៦ខែដំបូង ឬ ពេញមួយឆ្នាំ។ ទំហំពាណិជ្ជកម្មនៃឧស្សាហកម្មនេះ ត្រូវបានរំពឹងថា នឹងឈានដល់២០ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០១៩ ខណៈដែលមានអ្នកធ្វើការលើឧស្សាហកម្មនេះមានប្រមាណជិត៣លាននាក់។ សូមរម្លឹកថា ការនាំចេញសម្លៀកបំពាក់ និងផលិតផលកាត់ដេរវាយនភណ្ឌប្រទេសវៀតណាម កាលពីឆ្នាំ២០១៨ មាន៣៦ពាន់លានដុល្លារអាម៉េរិក៕ធ.ដ


