នាយឧត្តមសេនីយ៍ វង្ស ពិសេន ជួបពិភាក្សាការងារជាមួយប្រតិភូបើកវគ្គលំហាត់ហ្វឹកហ្វឺន នាគមាសឆ្នាំ២០១៩ របស់កងទ័ពរំដោះប្រជាជនចិន

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី១១ ខែមីន ឆ្នាំ២០១៩ បានអនុញ្ញាតឲ្យប្រតិភូបើកវគ្គលំហាត់ហ្វឹកហ្វឺននាគមាសឆ្នាំ២០១៩ របស់កងទ័ពរំដោះប្រជាជនចិន ដឹកនាំដោយ ឯកឧត្តមឧត្ដមសេនីយ៍ទោ ហ្វេង ហ៊្សាង (Feng Xiang) នាយរងសេនាធិការកងទ័ពជើងគោក តំបន់យោធភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

នៅក្នុងកិច្ចសំណេះសំណាលនេះមាន ការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឧត្ដមសេនីយ៍ជាច្រើនរូប ដែលជាតំណាងមកពីបញ្ជាការដ្ឋានមានកងទ័ពជើងគោក កងទ័ពជើងទឹក ជើងអាកាស និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមទាំងនាយកទីចាត់ការមួយចំនួនចំណុះអគ្គបញ្ជាការដ្ឋាន នៃ ខ.ភ.ម។

សូមជម្រាបជូនថា សមយុទ្ធនាគមាសឆ្នាំ២០១៩ ដែលជាលំហាត់ហ្វឹកហ្វឺនរួមគ្នាមិត្តភាពកម្ពុជា-ចិន ដើម្បីផ្លាស់ប្ដូរបទពិសោធន៍លើកិច្ច ការមនុស្សធម៌ សង្គ្រោះគ្រោះមហន្តរាយ ការប្រឆាំងភេរវកម្ម និងរក្សាសន្តិ ភាពក្នុងក្របខណ្ឌរបស់អង្គការសហប្រជាជាតិ នឹងប្រារព្ធពិធីបើកនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner