តុលាការសម្រេចឃុំខ្លួនអ្នកបើករថយន្តបណ្ដាលឱ្យមនុស្សស្លាប់៣នាក់របួស ដាក់គុកព្រៃ-ស
ភ្នំពេញ៖ លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ បានសម្រេចចេញដីកាឃុំខ្លួនអ្នកបើករថយន្តដែលបង្កគ្រោះថ្នាក់ចរាចរណ៍ បុកបណ្ដាលឱ្យមនុស្សស្លាប់ ៣នាក់ ដាក់ពន្ធនាគារព្រៃ-ស បណ្ដោះអាសន្នដើម្បីរង់ចាំចំណាត់ការបន្ដ។ ជនបង្កឈ្មោះ ចាប កុសល អាយុ២៤ឆ្នាំ មានទីលំនៅភូមិឈើទាលជ្រុំ ឃុំក្រាំលាវ ស្រុកបាទី ខេត្តតាកែវ ត្រូវជាប់ចោទពីបទ «បើកបរបង្កស្លាប់ឲ្យអ្នកដទៃ ដោយអចេតនា តាមបញ្ញត្ដិមាត្រា ៨៥ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក» ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងត្រង់ចំណុច ក្រុមហ៊ុនហ្គោលដេនប្រស្ទើរហ៊្វតវែរ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបណ្ដាល ឱ្យមនុស្សស្លាប់៣នាក់៕ ដោយៈ បញ្ញា








ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។