ចាប់ខ្លួនអ្នកជួញដូរគ្រឿងញៀនម្នាក់ និងអ្នកប្រើប្រាស់ម្នាក់ ដកហូតបានថ្នាំញៀន១១កញ្ចប់

ភ្នំពេញ ៖ ក្រោមបញ្ជាពីលោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៩នេះ កម្លាំងអន្តរាគមន៍ និងកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌ ធ្វើការស្រាវជ្រាវ ជុំវិញបទល្មើសជួញ ដូរ និងក្រុមអ្នកសេពគ្រឿងញៀន រហូតឈានដល់ចាប់ជនសង្ស័យបាន២នាក់ជាបន្តបន្ទាប់ ដោយម្នាក់ជួញ និងម្នាក់ប្រើប្រាស់ ស្ថិតនៅភូមិសាស្រ្តតែមួយ ក្នុងបុរីសែនមនោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចជំនាញដែលចុះប្រតិបត្តិការនេះបានឲ្យដឹងថា ករណីទី១ កម្លាំងចុះតាមចាប់ជនសង្ស័យម្នាក់ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១១ ខែមីនានេះ ត្រង់ចំណុច ខាងលើ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សុីម សុខប៊ន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុនឯកជន ដកហូតថ្នាំញៀន១០កញ្ចប់ នាំទៅសាកសួរ នៅផ្នែកជំនាញ។ លុះដល់វេលាម៉ោង៣និង២០នាទីថ្ងៃដដែលនេះ កម្លាំងជំនាញកំណត់បានទីតាំងក្រុមអ្នកសេព គ្រឿងញៀន ទើបចុះទៅបង្ក្រាបចាប់ជាក់ស្តែង នៅផ្ទះជួលក្នុងបុរីសែនមនោរម្យជាមួយគ្នា ឃាត់ចាប់ខ្លួនជនសង្ស័យជាអ្នកទិញថ្នាំញៀនពីជនសង្ស័យខាងលើ ឈ្មោះ មឿន សុផន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅចំណុចខាងលើ ដោយដកហូតបានថ្នាំញៀន១កញ្ចប់តូច។ ក្រោយពីចាប់ខ្លួនបានជនសង្ស័យខាងលើរួចហើយ សមត្ថកិច្ចជំនាញបាននាំខ្លួនជនសង្ស័យទាំងនេះទៅសាកសួរនៅផ្នែកជំនាញព្រហ្មទណ្ឌ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner