ឃាត់ខ្លួនជនសង្ស័យ១៣នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ៖ ដើម្បីការពារភូមិឃុំមានសុវត្តិភាពជូនប្រជាពលរដ្ឋឲ្យរស់នៅមានភាពកក់ក្ដៅ និងមិនមានការភ័យខ្លាចនូវអំពើមិនល្អក្នុងសង្គម កម្លាំងនគរបាលតាមបណ្ដាប៉ុស្ដិ៍នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានល្បាតក្នុងមូលដ្ឋានជាប្រចាំ ទាំងពេលថ្ងៃ និងពេលយប់។ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ លោកវរៈសេនីឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា មានជនសង្ស័យ១៣នាក់ ត្រូវបានកម្លាំងតាមបណ្ដាប៉ុស្ដិ៍ក្នុងមូលដ្ឋានខណ្ឌសែនសុខ បានឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន ក្នុងនោះរួមមាន៖
ករណីទី១ នគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ កាលពីវេលាម៉ោង១៨និង០០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ នៅផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ករណីទី២ នគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ កាលពីវេលាម៉ោង១៧និង០៥នាទីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ នៅផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ករណីនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានបន្តធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ នៅវេលាម៉ោង១៨និង០០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ នៅផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ករណីទី៣ នគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅវេលាម៉ោង១៧ និង០៥នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ នៅផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ចំណែកករណីទី៥ នគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅវេលាម៉ោង០០ និង១០នាទីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នៅផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ  និងករណីទី៦ នគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ កាលពីវេលាម៉ោង០១និង០០នាទីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នៅផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ បច្ចុប្បន្ននេះ ជនសង្ស័យទាំង១៣នាក់នេះ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner