កូរ៉េខាងជើងរៀបចំការបោះឆ្នោតសភា បន្ទាប់ពីជំនួបកំពូលលើកទី២ជាមួយសហរដ្ឋអាម៉េរិកនៅវៀតណាមបរាជ័យ

សេអ៊ូល៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយថា កូរ៉េខាងជើងបានធ្វើការបោះឆ្នោតសភានៅថ្ងៃអាទិត្យសប្តាហ៍មុន ដោយនេះជព្រឹត្តិការណ៍នយោបាយសំខាន់មួយ ស្របពេលមានភាពមិនប្រាកដប្រជា ពាក់ព័ន្ធនឹងកិច្ចចរចានុយក្លេអ៊ែរដ៏តានតឹងជាមួយសហរដ្ឋអាម៉េរិក ។

អ្នកចូលរួមបោះឆ្នោតដែលមានអាយុ១៧ឆ្នាំ ឬលើសពីនេះ ត្រូវបានគេរៀបចំសន្លឹកឆ្នោតរបស់ពួកគេ ចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង៦យប់ ហើយបើតាមសារព័ត៌មាន KCNA គិតត្រឹមថ្ងៃត្រង់ថ្ងៃអាទិត្យម្យិលមិញនេះ មានចំនួន៥៦,៧៦ភាគរយនៃអ្នកបោះឆ្នោត ដែលបានចុះឈ្មោះទាំងអស់បានបោះឆ្នោតរួចរាល់ ។

គួរបញ្ជាក់ថា រដ្ឋកុម្មុយនិស្តមួយនេះ នឹងជ្រើសរើសតំណាងថ្មីសម្រាប់នីតិកាលទី១៤ នៃសភាប្រជាជនជាន់ខ្ពស់នីតិប្បញ្ញត្តិរបស់ខ្លួន នៅក្នុងការបោះឆ្នោតដែលធ្វើឡើងរៀងរាល់៥ឆ្នាំម្តង ។ ពួកគេនឹងជំនួសអ្នកដែលត្រូវបានជ្រើសរើស នៅក្នុងការបោះឆ្នោតសភាដំបូង ក្រោមមេដឹកនាំបច្ចុប្បន្នកាលពីខែមីនា ឆ្នាំ២០១៤ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner