ឆក់ត្រីយកមកធ្វើម្ហូប បែរជាឆក់ស្លាប់ខ្លួនឯង

អត្ថបទដោយ៖
Kien Sereyvuth

ព្រះវិហារ៖ បុរសមា្នក់ឡើងមកពីចម្ការដល់ផ្ទះ ក្រឡេកភ្នែកទៅផ្ទះបាយឃើញអត់មានម្ហូប ឲ្យកូនប្រពន្ធហូប ក៏ចេញទៅរកឆក់ត្រីតាមត្រពាំងក្បែភូមិ ជាមួយប្អូនប្រុសអាយុ៨ឆ្នាំ ប៉ុន្តែអកុសលត្រូវឆក់ខ្លួនឯងរងរបួសធ្ងន់ និងស្លាប់ក្រោយពេលក្រុមគ្រួសារ ដឹកយកទៅជួយសង្គ្រោះនៅមណ្ឌល់សុខភាពឃុំយាង។

ប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសរងគ្រោះ ឈ្មោះខុម ទា ភេទប្រុស អាយុ២៧ឆ្នាំ មានកូនប្រុសចំនួន២នាក់ រស់នៅភូមិរលំថ្ម ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បច្ចុប្បន្នរស់នៅភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង៣រសៀលថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕ធ.ដ

សួនលីណា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner