ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ដែលបង្ហោះ Droneនៅតំបន់ហាមឃាត់
ភ្នំពេញ៖ជនជាតិវៀតណាមម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីបង្ហោះ Droneនៅតំបន់ហាមឃាត់ កាលពីម៉ោង១១រសៀលថ្ងៃអាទិត្យទី១០ ខែមីនា ឆ្នាំ២០១៩ ។

អាជ្ញាធរខណ្ឌដូនពេញ បញ្ជាក់ថា ជនជាតិវៀតណាមដែលឃាត់ខ្លួនរូបនេះ បាdcscspនឈរក្នុងវត្តលង្កា ហេីយបង្ហោះ Drone មកលើភូមិគ្រឹះសម្ដេចតេជោ។ នគរបាលខណ្ឌដូនពេញ ប្រាប់ថា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ជនជាតិវៀតណាមរូបនេះ ត្រូវបានបញ្ជូនទៅនាយកដ្ឋានសន្តិសុខ ក្រសួងមហាផ្ទៃ ដេីម្បីបន្តនីតិវិធី ។

កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់ចេញសេចក្តីជូនដំណឹង ដោយហាមឃាត់ការបង្ហោះ Drone នៅតំបន់ហាមឃាត់មួយចំនួន ក្រោមហេតុផលប៉ះពាល់សន្តិសុខ និងសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋ ។ គួរបញ្ជាក់ផងដែរថា នាពេលកន្លងមកគេឃេីញថា អ្នកដែលបំពាន លួចបង្ហោះ Drone ក្នុងរាជធានីភ្នំពេញ គឺត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់រួមមកផងដែរ៕ធ.ដ

