ឃាត់ខ្លួនស្ត្រីម្នាក់ ពីបទជួញដូរថ្នាំញៀន

អត្ថបទដោយ៖
Kien Sereyvuth

(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្ដិ៍ស្វាយប៉ាក នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដឹកនាំដោយលោកវរសេនីយ៍ទោ គល់ យី អធិការខណ្ឌ បានតាមស្រាវជ្រាវរកឃើញថ្នាំញៀន១កញ្ចប់ធំ ដែលអាចច្រកជាកញ្ចប់តូចៗ បានជាច្រើនកញ្ចប់ សម្រាប់ធ្វើការជួញដូរ ក្នុងពេលឃាត់ខ្លួនស្ត្រីម្នាក់ ស្ថិតនៅក្រុម៦ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ នាវេលាម៉ោង៩៖០០នាទីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។

ក្រៅពីឃាត់ខ្លួនស្ត្រីជាជនសង្ស័យ ដកហូតថ្នាំញៀន១កញ្ចប់ធំ ដែលអាចច្រកជាកញ្ចប់តូចៗ សម្រាប់ធ្វើការជួញដូរ និងមានវត្ថុតាងពាក់ព័ន្ធសកម្មភាពមួយចំនួនទៀត ដូចជាទូរសព្ទ័ដៃចំនួន០១គ្រឿង ថង់ផ្លាស្ទិកសម្រាប់ច្រកគ្រឿងញៀនមួយចំនួន និងកាបូបមួយ។

លោកបន្តថា ស្ត្រីសង្ស័យមោះ ធឿម ចំប៉ា អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅការដ្ឋានសំណង់មួយកន្លែង ក្នុងភូមិកំពង់ចម្លង ឃុំឃ្លាំងស្បែក ស្រុកពញាឮ ខេត្តកណ្តាល។​ បច្ចុប្បន្នស្ត្រីសង្ស័យ កំពុងឃុំខ្លួន និងសាកសួរបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner