លោក ដូណាល់ ត្រាំ នឹងស្វះស្វែងរកថវិកាប្រមាណ៨,៦ពាន់លានដុល្លារសម្រាប់សង់ជញ្ជាំងព្រំដែន

សហរដ្ឋអាម៉េរិក៖ ទីប្រឹក្សាសេដ្ឋកិច្ចជាតិរបស់សេតវិមាន លោក ឡារី ឃើដឡូ បានថ្លែងនៅថ្ងៃអាទិត្យម្សិលមិញថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននឹងកំពុងស្វះស្វែងរកថវិកាចំនួន៨,៦ពាន់លានដុល្លារ ក្នុងការផ្តល់ មូលនិធិថ្មីសម្រាប់សង់ជញ្ជាំងនៅព្រំដែនអាម៉េរិក និងម៉ិកស៊ិក។

ទន្ទឹមគ្នានោះ ទីប្រឹក្សាសេដ្ឋកិច្ចជាតិរបស់សេតវិមានរូបនេះ ក៏បានទទួលស្គាលដែរថា សំណើថ្មីនេះ ទំនងជាមានន័យថា ជាការឈ្លោះគ្នាជាថ្មីនៅក្នុងសភា ជុំវិញមូលនិធិសង់ជញ្ជាំងព្រំដែន ។ សំណើថវិកាឆ្នាំ ២០២០ ដែលគ្រោងនឹងបង្ហាញជាផ្លូវការនៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះ អាចនឹងលើសពីទឹកប្រាក់៥,៧ពាន់លានដុល្លារ ដែលលោក ត្រាំ បានទាមទារកាលពីឆ្នាំមុន។

សំណើកាលពីមុន បាននាំឱ្យមានការជាប់គាំងមួយ ដែលបណ្តាលឱ្យមានការបិទរដ្ឋាភិបាលរយៈពេល៣៥ ថ្ងៃ ដែលជាការបិទយូរបំផុតមិនធ្លាប់មានពីមុនមក។ យ៉ាងណាមិញ មេដឹកនាំសភារបស់គណបក្សប្រជាធិបតេយ្យ លោកស្រី ណាន់ស៊ី ផេឡូស៊ី និងលោក ឆាក់ ស៊ូមឺ បានថ្កោលទោសចំណាត់ការនេះ ដោយព្រមានលោក ត្រាំ ថា ការបរាជ័យមួយទៀតនៅរដ្ឋសភាកំពុងរង់ចាំគាត់ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner