រ៉ឺម៉កដឹកបន្លែបើកលឿនជែងមិនប្រយ័ត្ន កៀររថយន្ដសាំយ៉ុងជាប់ទ្រូងផ្លូវ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ រ៉ឺម៉កម៉ូតូដឹកបន្លែមួយគ្រឿង បានបើកវ៉ាងជែងមិនប្រយ័ត្ន ជ្រុលទៅកៀរជាមួយរថយន្ដសាំយ៉ុង បណ្ដាលឲ្យគាប់ជាប់នឹងរបាំថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតទាំងសងខាង កាលពីវេលាម៉ោង១២និង១០រំលងអាធ្រាត ឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នៅផ្សារដើមគរ ផ្លូវព្រះមនីរ៉េត សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ថា មុនពេលកើតហេតុ មានរថយន្ដម៉ាកសាំយ៉ុងមួយគ្រឿង ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2S-5694 បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីរ៉េត ទិសដៅពីលិចមកកើត ក្នុងល្បឿនល្មម មកដល់ចំណុចកើតហេតុ ក៏មានរ៉ឺម៉កម៉ូតូដឹកបន្លែមួយគ្រឿង បានធ្វើដំណើរស្របទិសគ្នាក្នុងបំណងជិះវ៉ាងរថយន្ត តែវ៉ាបានបន្តិចក៏កៀរជាមួយរថយន្តបណ្ដាលឲ្យគាប់ជាប់នឹងរបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតទាំងសងខាង សំណាងល្អក្នុងហេតុការណ៍នេះ មិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ និងឲ្យភាគីទាំង២ដោះស្រាយគ្នា។ បន្ទាប់មកភាគីខាងម្ចាស់រ៉ឺម៉កម៉ូតូដឹកបន្លែព្រមសងទៅខាងរថយន្ដសាំយ៉ុង50$ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner