ក្រុមការងារស្ត្រីស្រុកពួក ធ្វើទស្សនកិច្ចទីក្រុងភ្នំពេញ និងប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ

 សៀមរាប៖ ក្រុមការងារស្ត្រីស្រុកពួកចំនួន៥០នាក់មកពីឃុំ និងភូមិនានាក្នុងស្រុកពួកខេត្តសៀមរាបបានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងភ្នំពេញរយ:ពេល១យប់២ថ្ងៃ ដើម្បីសិក្សាស្វែងយល់នៅតំបន់មួយចំនួនដូចជា៖ វិមានឈ្នះ-ឈ្នះ  សួនសត្វ ភ្នំពេញ សាហ្វារី  និងប្រាសាទសំបូរព្រៃគុកខេត្តកំពង់ធំដែលជាប្រាសាទបេតិកភណ្ឌពិភពលោក។ ដោយមានវត្តមានឯកឧត្តម ឈឹម ម៉ា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប និងជាប្រធាន ក្រុមការងារចុះជួយស្រុកពួកបានអញ្ជើញចូលរួមផងដែរ។ ការធ្វើទស្សនកិច្ចនេះ ក្នុងគោលបំណងនៃការលើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សនៃទិវាអន្តរជាតិនារី ៨មីនា  និង ផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សា (២០១៩-២០២៣) ដែលជាគោលនយោបាយទាំង៣ ក្រោមកិច្ចសហការជាមួយក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ គោលការណ៍សំខាន់ៗទាំង៣នោះ រួមមានដូចជា៖ ១)ការធ្វើស្ថាប័ននីយកម្មក្របខណ្ឌផ្អែកលើសមភាពយេនឌ័រ តាមវិស័យនីមួយៗ។ ២)បង្កើនធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ក្នុងរាជរដ្ឋាភិបាលកម្ពុជា ក៍ដូចជា វិស័យផ្សេងៗទៀត។ ៣)បង្កើតប្រព័ន្ធតាមដាន ត្រួតពិនិត្យមានលក្ខណៈសង្គតិភាព និងផ្តល់គណនេយ្យភាពសាធារណៈដល់ស្ត្រី និងក្មេងស្រី។

ឯកឧត្តម ឈឹម ម៉ា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប បានមានប្រសាសន៍យ៉ាងនេះ បន្ទាប់ពីមានពិធីសំណេះសំណាលមួយក្នុងឱកាសប្រារព្ធពិធីអប់អរសាទរ ទិវាអន្តរជាតិនារី  ៨មីនា លើកទី១០៨ កាលពីថ្ងៃទី០៥ ខែមីនា នៅទីស្នាក់ការបក្សស្រុកពួករួចមក ទើបនៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩នេះ ឯកឧត្តមបានជូនដំណើរក្រុមការងារស្ត្រីស្រុកពួកទៅទស្សនកិច្ចនិងសិក្សាស្វែងយល់នៅឯវិមានឈ្នះ-ឈ្នះ ក្នុងគោលបំណងដើម្បី រំលឹកខួបលើកទី១០៨ នៃទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០១៩។ ឯកឧត្តមបានលើកឡើងទៀតថា នេះគឺជាសារមួយសម្រាប់ការប្រារព្ធពិធីអបអរសាទរ ទិវានារីអន្តរជាតិ ៨មីនា  ឆ្នាំ២០១៩ លើកទី១០៨ យើងទាំងអស់គ្នាត្រូវចូល រួមលើកកំពស់សមភាពយេនឌ័រ របស់ស្ត្រី ដែលបានទៅធ្វើទស្សនកិច្ចនៅវិមានឈ្នះ-ឈ្នះ នាពេលបច្ចប្បន្ននេះ សរបញ្ជាក់ឲ្យឃើញថា កត្តាសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋរាល់ពេលដែលមានបញ្ហាកើតឡើងនៅក្នុងសង្គមនៃការរស់របស់បងប្អូនប្រជាពលរដ្ឋលោកតែងតែមានដំណោះស្រាយជូនបងប្អូនជានិច្ច។

ឯកឧត្តម បានបន្តទៀតថា៖ដើម្បីឲ្យស្ត្រីទាំងអស់ចង់ចាំជានិច្ចក្នុងអារម្មណ៏ នៅឆន្ទ: មនសិការ នឹងថែរក្សានូវគោលការណ៍សំខាន់ៗទាំង៣នោះ ឲ្យបានស្ថិតស្ថេរជាអមត:។ អ្នកតំណាងឲ្យប្រជាពលរដ្ឋក្នុងដែនដីរបស់ខ្លួន ត្រូវមានគណនេយ្យភាព ជាមួយប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលជាដើម។ គឺជាការព្យាយាម នឹងខិតខំប្រឹងប្រែងរបស់អង្គភាពពាក់ព័ន្ធ ស្ថាប័នរដ្ឋ ដើម្បីបម្រើប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងនោះ ដោយស្មើភាពរវាងគ្នានិងគ្នា មិនរអើងពូជសាស្ត្រពណ៏សម្បុរឡើយ។ នៅក្នុងក្របខណ្ឌណាមួយដ៏សមស្របទៅតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជារយ: កាលកន្លងមកឲ្យបានល្អប្រសើរថែមទៀតទៅថ្ងៃអនាគត៕ ដោយៈ ស៊ាន សុផាត

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner