រថយន្ត៩គ្រឿងរបស់ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ត្រៀមសម្រាប់បង្ការ ពន្លត់ និងសង្គ្រោះក្នុងពិធីបុណ្យទន្លេខាងមុខនេះ

កំពង់ឆ្នាំង : នៅក្នុងឱកាសបុណ្យទន្លេ លើកទី៥ ខេត្តកំពង់ឆ្នាំង ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី 15 16 17 ខែមីនា ឆ្នាំ 2019 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ ក្រោមការចង្អុលបង្ហាញពីអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តក្នុងពិធីបុណ្យទន្លេខាងមុខ ដើម្បីបង្ការ ពន្លត់ និងសង្គ្រោះ។ ឧត្តមសេនីយ៍ត្រី លុយ ឌីណា ស្នងការរងទទួលបន្ទុកបង្ការ ពន្លត់ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា  រថយន្តចំនួន៩គ្រឿង និងកងកម្លាំងនគរបាលចំនួន ៥២នាក់ របស់ស្នងការនគរបាលខេត្ត បានត្រៀមប្រចាំការ២៤ម៉ោង សម្រាប់ បង្ការ ពន្លត់ និងសង្គ្រោះ ក្នុងពិធីបុណ្យទន្លេជូនប្រជាជន!ក្នុងនោះមានរថយន្តចំនួន ០៤ គ្រឿងរបស់ក្រសួងមហាផ្ទៃ ដែលបានបញ្ជូនមក និង រថយន្តរបស់ស្នងការនគរបាលខេត្តចំនួន៥គ្រឿង ដោយក្នុងនោះមានកងកម្លាំងពីក្រសួងមហាផ្ទៃចំនួន ៣២ រូបនឹងកងកម្លាំងរបស់ស្នងការខេត្តចំនួន ២០រូប។ លោក លុយ ឌីណា បានថ្លែងឲ្យដឹងថា ការ៉ាស់លក់ប្រេងសាំង នៅក្នុងក្រុងកំពង់ឆ្នាំងទាំងមូលត្រូវផ្អាកការលក់ដូរចាប់ពីថ្ងៃ ១៥ រហូតដល់បុណ្យទន្លេរួច។ ចំណែកអ្នកដែលលក់សាំងដបតាមចិញ្ចើមផ្លូវនៅក្នុងក្រុង ក៏ត្រូវបានបញ្ឈប់ផងដែរ។

ក្នុងរយៈពេលដែលការរៀបចំបុណ្យទន្លេ រថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្ត បានជួយដឹកជញ្ជូនទឹក ដើម្បីធ្វើការសម្អាតនូវសោភណ្ឌភាព តាមផ្លូវថ្នល់ប្រមាណជាង៣០០ឡាន។ នៅតាមបណ្តា អធិការដ្ឋាននគរបាលស្រុក និងស្នងការខេត្ត បានត្រៀមកម្លាំង និងរថយន្តពន្លត់អគ្គិភ័យ ប្រចាំការ 24ម៉ោងលើ 24 ម៉ោង រង់ចាំទទួលព័ត៌មានទាន់ហេតុការណ៍ ដើម្បីចាត់កម្លាំង និង រថយន្តចេញអន្តរាគមន៍ អោយបានទាន់ពេលវេលា។ ទន្ទឹមនោះផងដែរ ស្នងការដ្ឋានសូមអំពាវនាវ ចំពោះប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តកំពង់ឆ្នាំង ក៏ដូចតាមបណ្តាស្រុក សូមកុំធ្វេសប្រហែស សូមឲ្យមានការប្រុងប្រយ័ត្ន ចំពោះអគ្គិភ័យ ជាពិសេស លំនៅដ្ឋានរបស់បងប្អូន មានដូចជាភ្លើងធូប ភ្លើង ទៀន ភ្លើងចង្ក្រាន ហ្គាស ឬក៏ចរន្តអគ្គិសនីជាដើម៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner