អគារសិក្សា២ខ្នង ក្នុងឃុំព្រៃចារ ស្រុកជើងព្រៃ ត្រូវបានបេីកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
កំពង់ចាម: ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩នេះ បានអមដំណើរ ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីបេីកសម្ភោធអគាសិក្សាចំនួន២ខ្នង ស្ថិតភូមិព្នៅកេីត ឃុំព្រៃចារ ស្រុកជេីងព្រៃ ខេត្តកំពង់ចាម។
ថ្លែងក្នុងពិធីនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ដោយឆ្លើយតបទៅនឹងក្តីព្រួយបារម្ភ របស់បងប្អូនប្រជាពលរដ្ធ ចំពោះបញ្ហាជំងឺឆ្កែឆ្កួតនោះ ចាប់ពីពេលនេះតទៅ ក្រុមគ្រូពេទ្យ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានចុះបេសកកម្មផ្ដល់សេវាវ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត នៅឯក្នុងមន្ទីរពេទ្យ ខេត្តកំពង់ចាម ។ ដូច្នេះ បើបងប្អូនណាម្នាក់ ដែលរងរបួសដោយសារបញ្ហា សត្វខាំ ឬខ្វាច សូមប្រញាប់ប្រញ៉ាល ទៅកាន់មន្ទីរពេទ្យខេត្តកំពង់ចាម ដើម្បី ឲ្យគ្រូពេទ្យជំនាញ បានពិនិត្យ ព្យាបាល និងចាក់វ៉ាក់សាំងបង្ការ ទាន់ពេលវេលា ។ ប៉ុន្តែ អ្វីដែលសំខាន់នោះ វ៉ាក់សាំងនេះ បានផ្ដល់អាទិភាព ចំពោះ តែប្រជាពលរដ្ឋណា ដែលរងរបួសដោយសារសត្វចិញ្ចឹម ដូចជាត្រូវឆ្កែខាំ ឆ្មាខាំ ឬខ្វាច តែប៉ុណ្ណោះ ។ ដោយឡែក ឆ្លើយតបទៅនឹងសំណូមពរ របស់ប្រជាពលរដ្ឋ ដែលបានលើកឡើងនូវក្ដីបារម្ភ និងក្ដីរំជើបរំជួល ទៅលើករណីជម្ងឺឆ្កែឆ្កួត ហើយបានស្នើសុំឲ្យអាជ្ញាធរខេត្តពង្រីក មជ្ឈមណ្ឌលផ្ដល់វ៉ាក់សាំងការពារជម្ងឺឆ្កែឆ្កួត ទៅដល់មូលដ្ឋានផ្ទាល់នោះ គឺពុំអាចធ្វើទៅបាននោះទេ ពីព្រោះថា គ្រាន់តែការស្នើសុំឲ្យមាន ជាមជ្ឈមណ្ឌល ១កន្លែង នេះឡើង យើងមានការលំបាក រួចជាស្រេចទៅហើយ ។ អញ្ចឹងទេ ពេលនេះ យើងមានទីកន្លែងច្បាស់លាស់ហើយ សូមបងប្អូនមកប្រើប្រាស់សេវានេះ ឲ្យបានគ្រប់ៗគ្នា។
ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសមានសុខសន្តិភាព មានស្ថេរភាព មានការអភិវឌ្ឍន៍ ការរីកចម្រេីន បានធ្វេីឲ្យ នៅតាមមូលដ្ឋានមានអគារសាលារៀនស្អាតបាត ជាងសម័យមុនទៀត នេះជាសំណាងដែលប្រទេសកម្ពុជា មានអ្នកដឹកនាំ ដោយ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដោយបានដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកភាពរីកចម្រេីន និងការអភិវឌ្ឍន៍ ។ ដូចបច្ចប្បន្ននេះ អគាសិក្សាថ្មីដែលកំពុងបេីកដំណេីរការសម្រាប់សិស្សានុសិស្ស ក្នុងភូមិព្នៅកេីត ឃុំព្រៃចារ មានគអគារថ្ម មានផាសុខភាពល្អ ដោយសារចេះសាមគ្គីភាពគ្នា កសាងរួមគ្នាជាមោទនភាពរបស់ពលរដ្ឋកម្ពុជា ដេីម្បីឲ្យកូនចៅបានសិក្សារៀនសូត្រត ក្រេបជញ្ជក់យកចំណេះដឹងទៅមុខផងដែរ។
ឯកឧត្តម បានអំពាវនាវឲ្យប្រជាពលរដ្ឋរួមគ្នាគាំទ្រ និងចូលរួមថែរក្សាសុខសន្តិភាពមួយនេះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចប្បន្ន ដេីម្បីប្រែក្លាយប្រទេសឲ្យកាន់តែមានការរីកចម្រេីន និងការអភិវឌ្ឍន៍បន្តទៀត ។ ហេីយ ឯកឧត្តម ក៏បានស្នេីឲ្យបងប្អូនប្រជាពលរដ្ឋកុំជឿតាមការញុះញង់របស់អ្នកដ៍ទៃ នាំគ្នាធ្វេីអំពេីច្របូកច្របល់ពេញសង្គម ដូចជា បាតុកម្ម ដុតកង់ឡាន ជាដេីម គឺយេីងរួមគ្នាបំពេញភារកិច្ចបម្រេី និងថែរក្សានូវសុខសន្តិភាព ដេីម្បីសេចក្តីសុខជនរួមជាតិទាំងអស់គ្នាផងដែរ៕











