ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ថា យុវជនគឺជាអ្នកបន្តវេនសម្រាប់អនាគតកម្ពុជា ដូច្នេះត្រូវរួមរួមសហការគ្នាធ្វើយ៉ាងណាឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ជិត២០០០នាក់ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ បានគូសបញ្ជាក់ថា យុវជនជាអ្នកបន្តវេនសម្រាប់អនាគតកម្ពុជា ដូច្នេះត្រូវរួបរួមសាមគ្គីគ្នាធ្វើយ៉ាងណាឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន ហើយយុវជនត្រូវមានទស្សនៈឯកភាពគ្នាដើម្បីអនាគតកម្ពុជា ជាពិសេសថែរក្សាឲ្យបាន និងមានយុទ្ធសាស្ត្រអភិវឌ្ឍ គិតផលប្រយោជន៏ប្រទេសជាតិជាចម្បង ។
ការរៀបចំពិធីនេះឡើង គឺក្នុងគោលបំណងថ្លែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកា នាពេលកន្លងមកពង្រឹងប្រសិទ្ធភាពការងារព្រមទាំងស្វែងយល់បន្ថែមនូវតម្រូវការជាក់ស្តែងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ថ្នាក់រាជធានីភ្នំពេញ ថ្នាក់មូលដ្ឋាន និងសង្កាត់ ប្រមាណជិត២០០០នាក់។
ឯកឧត្តមសាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានបង្កើតសាខាដល់ខណ្ឌទូទាំងរាជធានីភ្នំពេញ ដោយសព្វថ្ងៃមានសមាជិកជាង២ម៉ឺននាក់ ។ ក្រៅពីតាមបណ្តាខណ្ឌ សសយក រាជធានីភ្នំពេញ បានសហការជាមួយអង្គការដៃគូមួយចំនួនទៀត ផ្តោតលើសុខមាលភាពប្រជាពលរដ្ឋបានចំនួនរាប់ម៉ឺននាក់ ដែលសកម្មភាពនេះបានបន្តរាល់ថ្ងៃ ការសិក្សាស្រាវជ្រាវ វិស័យកីឡា ធ្វើសកម្មភាពមនុស្សធម៌ និងបានបង្កើតក្រុមធុរៈកិច្ចវ័យក្មេង ដើម្បីការចូលរួមផ្នែកសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន និងមានកិច្ចសហការរវាងធុរៈកិច្ចនៃបណ្តាប្រទេសនានា រវាងធុរៈកិច្ច វ័យក្មេងកម្ពុជា។
ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា នៅរាជធានីភ្នំពេញ កំពុងមានបញ្ហាប្រឈម គឺគ្រោះថ្នាក់ចរាចរណ៍ ដែលបានឆក់យកជីវិតប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ដូច្នេះសូមឱ្យមានការចូលរួមកាន់តែផុសផុល និងឱ្យបានជ្រួតជ្រៀបពីសំណាក់យុវជន ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្បាស់ពីការគោរពច្បាប់ចរាចរណ៍ និងឱ្យប្រទេសកម្ពុជាមានអត្រាធ្លាក់ចុះពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ។
ឯកឧត្តមហ៊ុន ម៉ានី បញ្ជាក់បន្ថែមថា ក្នុងនាមជាយុវជន គឺមានឱកាសច្រើនក្នុងរៀនគិតពីចក្ខុវិស័យវែងឆ្ងាយ ក្នុងការចូលរួមអភិវឌ្ឍប្រទេសឲ្យរីកចម្រើន បំបាត់អំពើហិង្សាលើស្ត្រីនិងកុមារ និងចូលរួមលើកតម្កើងសមភាពយេនឌ័រ និងមានឆន្ទៈស្ម័គ្រចិត្តចូលរួមការងារសង្គម ។ ឯកឧត្តមប្រធានបានថ្លែងអំណរគុណដល់សមាជិក ស.ស.យ.ក រាជធានីភ្នំពេញ ដែលបានចូលរួមការងារសង្គម និងការងារមនុស្សធម៌ជាច្រើន ដែលជាការរៀនសូត្រ និងដកស្រង់បទពិសោធន៏ ។
ឯកឧត្តមហ៊ុន ម៉ានី បន្ថែមទៀតថា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) មានអាយុកាល៤០ឆ្នាំ (កើតនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨) ដែលជាស្មារតី ២ធ្នូ គឺជាការហ៊ានលះបង់សាមគ្គីគ្នា ដើម្បីផលប្រយោជន៏ប្រទេសជាតិ រួមគ្នាដាក់ជីវិតជាដើមទុនរួមគ្នារំដោះជាតិ (ពីរបបខ្មែរក្រហម)៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner