គោយន្តកែច្នៃដឹកគ្រឿងចក្រខួងអណ្តូងរេចង្កូតក្រឡាប់បណ្តាល របួសធ្ងន់ស្រាល៥នាក់

ខេត្តរតនគិរី៖ គោយន្តកែឆ្នៃដឹកគ្រឿងចក្រឃូងអណ្តូងមួយគ្រឿងបែកកង់រេចង្កូតធ្លាក់ផ្លូវក្រឡាប់ដោយខ្លួនឯងរងការូចខាតយ៉ាងដំណំ បណ្តាលឱ្យអ្នកបើកបរ និងអ្នករួមដំណើររងរបួសធ្ងន់ស្រាលចំនួន៥នាក់ កំពុងសម្រាក

ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង២១និង៣០នាទីថ្ងៃសៅរ ៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩នៅត្រង់ចំណុច(គ៦០)លេីផ្លូវជាតិ លេខ៧៨ស្ថិតក្នុងភូមិ៤ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។ ក្នុងនោះដែរជនរងគ្រោះ គឺ ទី១)អ្នកបេីកបរឈ្មោះ ជិន ពិសិដ្ឋ​ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិភ្នំដែកឃុំរមន្នី​ ស្រុករវៀងខេត្តព្រះវិហា រងរបួសស្រាល។ ទី២)ឈ្មោះ​ ឡ យ៉ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិចិន ជាមេការរងរបួសធ្ងន់។ ទី៣)ឈ្មោះ​ តាន់ សុីណាត​ ភេទប្រុសអាយុ២២ឆ្នាំ មានទីលំនៅភូមិត្រពាំង ល្អក់ ឃុំរុំទុំ​ ស្រុករវៀង ខេត្តព្រះវិហា មុខរបរកម្មករ រងរបួសស្រាល។ ទី៤)ឈ្មោះ ព្រូញ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅជាមួយគ្នា រងរបួសធ្ងន់ និងទី៥)ឈ្មោះ ថន ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅជាមួយគ្នា មុខរបរជាកម្មករ រងបួសធ្ងន់។

ប្រភពបន្តថាមុនពេលកេីតហេតុ រថយន្តបានដឹកគ្រឿងចក្រឃួងអណ្តូងមកពីស្រុកអណ្តូងមាសឆ្ពោះទៅខេត្តព្រវិហាពេលដល់កន្លែងកេីតហេតុរថយន្ត ក៏បែកកង់ក្រោយហេីយរេចង្កូត ធ្លាក់ផ្លូវក្រឡាប់តែម្តង។ បន្ទាប់ពីកើតហេតុ កម្លាំងជំនាញ បានចុះទៅដល់កន្លែងកេីតហេតុ និងបានបញ្ជួនជនរងគ្រោះទៅព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តភ្លាមៗផងដែរ ហើយបានរក្សារថយន្តនៅនឹងកន្លែងកេីតហេតុ រួចធ្វើកំណត់ហេតុចាត់ការតាមនីតិវិធីចរាចរណ៍តាម ក្រោយ៕ ដោយៈ គតិ យុត្ត

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner