តូបលក់អីវ៉ាន់ចំនួន៧ជាប់គ្នានៅខណ្ឌសែនសុខ ត្រូវបានអគ្គិភ័យបានលេបត្របាក់អស់ទាំងស្រុង

ភ្នំពេញ ៖ អគ្គិភ័យបានលេបត្របាក់តូបលក់ដូររបស់ប្រជាពលរដ្ឋអស់ចំនួន ៧តូបយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥និង ៣០នាទីព្រឹកព្រលឹម ថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០១៩ នៅចំណុចជិតប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ស្ថិតក្នុងភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគឺមានផ្សែងហុយចេញពីខាងក្រោយផ្ទះលក់អីវ៉ាន់ចាប់ហួយ ហើយបង្កឲ្យមានអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចចុះមកអន្តរាគមន៍ហើយក៏ទំនាក់ទំនងទៅរថយន្តពន្លត់អគ្គីភ័យមកជាច្រើនគ្រឿងបានបាញ់ជាបន្តបន្ទាប់។    
     អគ្គិភ័យឆាបឆេះនេះគឺឆេះតូប ដែលជញ្ជាំងស័ង្កសី ប្រក់ស័ង្កសី របស់ជាពលរដ្ឋរួមមានតូបជួសជុលម៉ុតូ តូបលក់គ្រឿងអគ្គីសនី តូបលក់ឥវ៉ាន់ចាប់ហួយ តូបលក់អង្ករ តូបលក់គ្រឿងសំណង់ និងតូបលក់បាយ ឆេះយ៉ាងសន្ធោសន្ធៅ  ខ្ទេចទាំងស្រុងតែម្ដង។
     ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងនោះ គឺយកចេញបានបន្តិចបន្តួចតែប៉ុណ្ណោះ ។ ហើយការប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន៣៦គ្រឿង។ហើយរលត់ទៅវិញនោះនៅវេលាម៉ោង ៦និង ៥០នាទីថ្ងៃខែឆ្នាំដដែល។ ចំពោះមូលហេតុនៃបង្កអគ្គីភ័យនេះ សមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ហើយទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងច្រើនដែលរងការខូចខាតនោះ សមត្ថកិច្ចនៅមិនអាចកំណត់ឲ្យបានច្បាស់លាស់នោះទេ ។  ក្នុងករណីអគ្គីភ័យខាងលើនេះមិនបង្កឲ្យអ្នកណាម្នាក់រងរបួសឬក៏បាត់បង់ជីវិតនោះឡើយ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner