បុរសម្នាក់បែកគ្រាប់ភ្នែករងរបួសធ្ងន់ ដោយសារត្រូវរថយន្តមិនស្គាល់ម៉ាកកៀរឲ្យដួលនៅផ្លូវជាតិលេខ៤

ភ្នំពេញ​៖​ រថយន្ត​មិនស្គាល់ម៉ាកមួយគ្រឿងបេីកលឿន​មិន​ប្រយ័ត្ន​ទៅ​កៀរ​ម៉ូតូ​ហុងដាឌ្រីមសង់​មួយគ្រឿង​ដែល​ធ្វេី​ដំណេីរ​ស្រប​ទិស​គ្នា​បណ្តាលឲ្យ​ដួល​រងរបួសធ្ងន់ បង្កឲ្យមាន​ការណ៍​ភ្ញាក់ផ្អើល​ឡើយ​កាល​ពី​វេលាម៉ោង​១១និង​៣០នាទី​យប់​ ថ្ងៃ សៅរ៏ ទី​៩​ ខែមិនា​ ឆ្នាំ​២០១៩​ត្រង់ចំណុច​ក្បែរ​ អគ្គបញ្ជាការដ្ឋាន កងទ័ពជើងគោក តាមបណ្តោយ​ផ្លូវ​ជាតិ លេខ៤ ស្ថិតក្នុង ភូមិត្រពាំងទួល សង្កាត់​កំបូល ខណ្ឌ​ពោធិ៏សែនជ័យ  រាជធានីភ្នំពេញ។
    ជនរងគ្រោះរងរបួសធ្ងន់លានគ្រាប់ភ្នែក មានឈ្មោះ ស៊ុន  គឹមសៀង  ភេទប្រុស អាយុ៤០ឆ្នាំ  ជនជាតិខ្មែរ  មុខរបរជាងភ្លើង  រស់នៅភូមិដើមឫស  ស្រុកកណ្តាលស្ទឹង  ខេត្តកណ្តាល។ ជិៈម៉ូតូម៉ាកឌ្រីមសង់១២៥  ស៊េរី២០០៥  ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1C.5372 ។
    តាមប្រភពព័ត៌មាន​ពីកន្លែងកើតហេតុបាន​ឲ្យ​ដឹង​ថា​នៅមុន​ពេល​កើត​ហេតុ​គេឃើញ​បុរសម្នាក់បាន​ជិះម៉ូតូ​មួយ​គ្រឿង​ដោយធ្វេីដំណេីរ​តាមបណ្ដោយ​ផ្លូវ​ជាតិលេខ៤ ក្នុងទិស​ដៅ​ពីកេីតទៅលិច​។ លុះមកដល់​ចំណុច​កើតហេតុ​ ស្រប​ពេល​ដែល​មានរថយន្ត​មួយគ្រឿងមិនស្គាល់ម៉ាក បើកតាមបណ្ដោយ​ផ្លូវ​ជាតិលេខ៤ស្របទឹសគ្នា ខណៈ​ពេល​នោះ​ បានបេីកមកពីក្រោយ​ម៉ូតូ​រងគ្រោះ​ រួចកៀរ​ម៉ូតូ​រងគ្រោះ​ បណ្តោយឲ្យ​ម៉ូតូ​រងគ្រោះ​ដួល បែកមុខលានគ្រាប់ភ្នែករងរបួសធ្ងន់  ចំណែក​ឯរថយន្ត​បង្ក​មិន​ចាំម៉ាក​ខាងលេី​ បានបន្ថែម​ល្បឿន​បេីក​រត់គេចខ្លួន​បាត់​ស្រមោល​ដោយ​សុវត្ថិភាព​។ មួយសន្ធុះក្រោយមកក៏ឃើញមានប្រពន្ធរបស់ជនរងគ្រោះមកដល់ហើយក៏ឲ្យរថយន្តសង្រ្គោះដឹកប្តីរបស់គាត់ទៅមន្ទីពេទ្យកាល់ម៉ែត្រ។
    ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន​ ទាក់ទង​ហៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​មក​ធ្វើការ​វាស់​វែង​ យកម៉ូតូទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ ខណ្ឌពោធិ៏សែនជ័យ ដើម្បី​រង់ចាំ​សាច់ញាតិ​មកយកនៅ​ពេល​ក្រោយ​៕​

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner