វៀតណាមផ្ទុះករណីគ្រុនផ្តាសាយបក្សីថែមទៀតនៅភាគកណ្តាលប្រទេស

វៀតណាម៖ សារព័ត៌មានស៊ីនហួរបានចុះផ្សាយនៅក្នុងថ្ងៃ សុក្រ សប្តាហ៍នេះថា ប្រភេទជំងឺគ្រុនផ្តាសាយបក្សី H5N6 ចំនួន០២ករណី បានកើតមានឡើងនៅក្នុងខេត្ត Quang Nam ភាគកណ្តាលប្រទេសវៀតណាមនាពេលថ្មីៗនេះ ។

កាលពីខែមករាកន្លងទៅ ជំងឺគ្រុនផ្តាសាយបក្សីក៏ធ្លាប់បានផ្ទុះឡើងនៅវៀតណាមផងដែរ ដោយមួយករណី គឺ H5N6 ត្រូវគេរាយការណ៍នៅខេត្ត Quang Ninh ភាគខាងជើង និងមួយករណីទៀតគឺ H5N1 បានកើតមាននៅខេត្ត Long An ភាគខាងត្បូង ប៉ុន្តែចាប់តាំងពីឆ្នាំ២០១៤មក ពុំមានករណីថ្មីនៃមនុស្សឆ្លងជំងឺគ្រុនផ្តាសាយបក្សី H5N1 ឡើយ ។

ដោយឡែកពាក់ព័ន្ធនឹងករណីខាងលើនេះ មជ្ឈមណ្ឌលកសិកម្មមួយរបស់វៀតណាម បានឱ្យដឹងថា សត្វមាន់ជាង៥,០០០ក្បាលនៅក្នុងឃុំមួយនៃស្រុក Tien Phuoc បានឆ្លងជំងឺនេះ និងត្រូវបានសម្លាប់ចោលទាំងអស់ ខណៈវ៉ាក់សាំងការពារជំងឺផ្តាសាយបក្សីជាង១០,០០០បំពង់ បានប្រើប្រាស់ទៅលើហ្វូងសត្វបក្សី ដែលស្ថិតក្នុងសហគមន៍នោះ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner