ទីបំផុតកូរ៉េខាងត្បូងយល់ព្រមចំណាយថវិកា៨៩០លានដុល្លារឲ្យសហរដ្ឋអាម៉េរិក សម្រាប់ការចំណាយលើកងទ័ពអាម៉េរិកដែលឈរជើងនៅឧបទ្វីបកូរ៉េ

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាផ្លូវការហើយ ដើម្បីបង្កើនចំនួនថវិកាដែលខ្លួនបង់ឲ្យសហរដ្ឋអាម៉េរិក សម្រាប់កងកម្លំាងយោធាអាម៉េរិកនៅលើឧបទ្វីបកូរ៉េ ។

សារព័ត៌មាន CGTN បានរាយការណ៍ថា ស្ថិតក្រោមកិច្ចព្រមព្រៀងថ្មីនេះ រដ្ឋាភិបាលទីក្រុងសេអ៊ូលនឹងត្រូវចំណាយប្រាក់ប្រមាណ៨៩០លានដុល្លារអាម៉េរិក ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងខាងលើ ដែលត្រូវបានឯកភាពកាលពីខែមុននេះ មានសុពលភាពត្រឹមតែរយៈពេលមួយឆ្នំាប៉ុណ្ណោះ ហើយវានៅតែត្រូវការអនុម័តដោយសភាកូរ៉េខាងត្បូងជាមុនសិន ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner