យកទូរសព្ទថតរូបសង្សារគេ ត្រូវសង្សារនាង និងមិត្តភក្តិវាយបែកក្បាល៥ថ្នេរ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសម្នាក់បានមកញាំការគេនៅមជ្ឈមណ្ឌលម៉ូឌែន២ ជាប់ផ្លូវជាតិលេខ២ ក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ពេលស្រវឹងស្រាបន្តិច ក៏ឃើញនារីម្នាក់ស្រស់ស្អាតគួរឲ្យចាប់អារម្មណ៍ ក៏យកទូរសព្ទលួចថតរូបគេទាំងកំពុងស្រវឹងដូចគ្នាទាំងនៅខាងក្នុងរោងការ និងខាងក្រៅរោងការ ទើបធ្វើឲ្យបុរសជាសង្សារ និងមិត្តភក្តិម្នាក់ទៀតដើរទៅសួរ “ហេតុបងមកថតរូបខ្ញុំ និងសង្សារខ្ញុំចឹង?” ស្រាប់តែបុរសរងគ្រោះឆ្លើយតបមកថា “អ្ហែងនឹងស្អី គ្រាន់តែថតមិនបានមែន” ឮឆ្លើយតបមកឈ្លើយពេក ក៏ទាស់សម្ដីឈ្លោះប្រកែកគ្នាឡើង កើតមានទំនាស់ប្រតាយប្រតបគ្នារហូតឈានដល់ប្រើហិង្សាបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រមាណ១០យប់ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩។

យោងតាមប្រភពពីសាច់ញាតិជនរងគ្រោះបានរៀបរាប់ប្រាប់ថា ខ្លួនឈ្មោះ ឈៀក សុភ័ក្រ អាយុ២៩ឆ្នាំ ស្នាក់នៅម្ដុំអូរឬស្សី ដំបូងឡើយនៅមុនពេលកើតហេតុ ជនរងគ្រោះបានទៅចូលរួមក្នុងកម្មវិធីមង្គលការរបស់ឈ្មោះ ចឹក កុសែន និងឈ្មោះ ម៉ន សេរីរ័ត្ន នៅក្នុងមជ្ឈមណ្ឌលម៉ូឌែន២។ លុះពេលផឹកស្រវឹង ជនរងគ្រោះបានលួចថតរូបនារីរូបស្រស់ម្នាក់ ដែលជាភ្ញៀវមកចូលរួមក្នុងកម្មវិធីមង្គលការនេះដែរ ហើយក៏ដើរទៅក្រៅបាត់ មួយសន្ទុះក្រោយមកម៉ោងជិត១០យប់ស្រាប់ដើរមកវិញ ហើយឃើញបុរសជាសង្សារនារីរូបស្រស់ម្នាក់នោះ និងបុរសម្នាក់ទៀតកំពុងគ្រានារីរូបស្រស់នោះចេញមកក្រៅ សុទ្ធតែស្រវឹង បានត្រលប់ទៅផ្ទះវិញ ចំណែកឯបុរសរងគ្រោះស្រវឹងស្រាដែរ តែបែរជាទៅថតរូបនារីរូបស្រស់ម្នាក់ដែលផឹកស្រវឹង ដើរមិនចង់រួច ហើយត្រូវបានបុរសជាសង្សារ និងមិត្តភក្តិម្នាក់ទៀត នាំគ្នាជួយគ្រាចេញក្រៅ ស្រាប់តែមិនដឹងយ៉ាងម៉េច ក៏ផ្ទុះហិង្សាវាយតប់គ្នាទៅវិញទៅមក បណ្ដាលឲ្យជនរងគ្រោះបែកក្បាលតែម្ដង។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ភាគីទាំងសងខាង បានចូលរួមពិសារភោជនាហារក្នុងកម្មវិធីមង្គលការខាងលើ លុះផឹកស្រវឹងរាងខ្លួន ភាគីដែលរងរបួស បានទៅលួចថតគេ ហើយពេលមកដល់មាត់ជណ្ដើរចុះក្រោម បុរសជាសង្សារបានក្រឡេកទៅឃើញបុរសនោះ លួចថតតាំងពីនៅពីមុខផ្ទាល់ រហូតមកថតនៅពីក្រោយទៀត ដោយមិនដឹងថាមានបំណងអ្វីនោះទេ ទើបបុរសជាសង្សារបានសួរបុរសរងគ្រោះថា “ហេតុបងមកថតរូបខ្ញុំ និងសង្សារខ្ញុំចឹង?” ស្រាប់តែបុរសរងគ្រោះឆ្លើយតបមកថា “អ្ហែងនឹងស្អី គ្រាន់តែថតមិនបានមែន” ឮឆ្លើយតបមកឈ្លើយពេក ក៏ទាស់សម្ដីឈ្លោះប្រកែកគ្នាឡើង កើតមានទំនាស់ប្រតាយប្រតប់គ្នា ឈានដល់ប្រើហិង្សាតែម្ដង បណ្ដាលឲ្យបុរសរងគ្រោះ បែកក្បាលហូរឈាមជោគខ្លួនតែម្តង។

បន្ទាប់មក សន្តិសុខមជ្ឈមណ្ឌលម៉ូឌែន២ បានរាយការណ៍ប្រាប់កម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម ចុះអន្តរាគមន៍ ហើយភាគីខាងនារីជាសង្សារនោះ សុំសម្របសម្រួលគ្នាមួយជំហានសិន តែមិនត្រូវគ្នា ទើបសមត្ថកិច្ចនាំភាគីទាំងសងខាងមកស្នាក់ការប៉ុស្តិ៍ចាក់អង្រែក្រោម ដើម្បីសាកសួរបន្តតែម្ដង។ លុះមកដល់ប៉ុស្តិ៍ សមត្ថកិច្ចបានសួរនាំភាគីទាំងសងខាង តែភាគីដែលបុរសដែលរងរបួសនោះ មានឈាមហូរពេញខ្លួនព្រោះបែកក្បាលខាងក្រោយធ្ងន់គួរសម ទើបសមត្ថកិច្ចអោយទៅលាងរបួសសិន នៅមន្ទីរពហុព្យបាល បាយ័ន ដោយក្រុមគ្រូពេទ្យបានលាងរបួស និងដេរក្បាល ចំនួន៥ថ្នេរ។

ចំណែកឯនៅប៉ុស្តិ៍វិញ បុរស២នាក់ ដែលម្នាក់ជាសង្សារនារីរូបស្រស់នោះ និងម្នាក់ទៀតជាមិត្តភក្តិ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ត្រូវបានសមត្ថកិច្ចសួរនាំដំណើររឿងហេតុម្ដងម្នាក់ បន្ទាប់ពីសួរបុរសជាសង្សារហើយ ក៏មកសួរនាំបុរសដែលជាមិត្តភក្តិ តែបែរជាច្រឡោតស្រែកដាក់សមត្ថកិច្ចវិញ ហើយប្រមាថសមត្ថកិច្ចថា “ប៉ូលិសចេះធ្វើការអាចម៍ឆ្កែស្អីទេ” ដោយប្រើសម្ដីអសីលធម៌ និងមិនគោរពសមត្ថកិច្ចបន្តិចសោះ។ ចំណែកឯបុរសដែលរងរបួស បានត្រលប់មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ផងដែរ។ បច្ចុប្បន្នបុរសទាំង២នាក់ ដែលប្រើហិង្សាលើបុរសម្នាក់ទៀត ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនបណ្ដោះអាសន្ន រងចាំដោះស្រាយគ្នាបន្តទៀត៕ធ.ដ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner