រថយន្ដផ្ទុះកង់រេចង្កូតឡើងលើខឿនផ្លូវទៅបុកបង្គោលផ្លាកសញ្ញា បណ្ដាលឲ្យរងកាខូចខាត
ភ្នំពេញ៖ រថយន្ដមួយគ្រឿង ពេលកំពុងធ្វើដំណើរសុខៗ ស្រាប់តែផ្ទុះកង់ក៏រេចង្កូចមកឡើងលើខឿនផ្លូវទៅបុក និងបង្គោលផ្លាកសញ្ញាបណ្ដាលឲ្យបាក់មួយដើម ឯរថយន្តកល់ជាប់ទៅមុខលេងរួច នៅវេលាម៉ោង២និង០០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ នៅគល់ស្ពានព្រះមុនីវង្ស ផ្លូវលេខជាតិ១ កែងនឹងផ្លូវ៣៦៩ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដមួយគ្រឿងម៉ាកកាមរីហាយឌ្រីម ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AP-2090 បើកបរដោយបុរសម្នាក់ក្នុងល្បឿនមធ្យម ពេលមកដល់ផ្លូវកោងជាកន្លែងកើតហេតុ ក៏ផ្ទុះកង់រថយន្ដរេចង្កូតមកឡើងលើខឿនផ្លូវទៅបុក និងបង្គោលផ្លាកសញ្ញាបណ្ដាលឲ្យបាក់មួយដើមរងការខូចខាត ឯរថយន្ដបង្ករងការខូចខាតតិចតួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់មកដល់កន្លែងកើតហេតុ និងទាក់ទងទៅសមត្ថកិច្ចជំនាញ ធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕ធ.ដ
