នគរបាលខណ្ឌមានជ័យ ចុះបង្រ្កាបទីតាំងជល់មាន់ និងចាក់អាប៉ោង នៅសង្កាត់បឹងទំពុន១

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ លោកវរសេនីយ៍ទោ ម៉េង វិមានតារា ជាអធិការនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌ ឲ្យចុះទៅធ្វើការបង្រ្កាបទីតាំងជល់មាន់ និងកន្លែងលេងចាក់អាប៉ោងមួយកន្លែង នៅភូមិចម្រើនផល២ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩នេះ ក្រោយពីទទួលបានព័ត៌មាន។

ក្នុងប្រតិបត្តិការចុះបង្ក្រាបជាក់ស្ដែងនេះ ក្រុមអ្នកញៀនល្បែងជល់មាន់ហាក់បីដូចជាដឹងមុន ទើបពេលដែលសមត្ថកិច្ចចុះទៅដល់នាំគ្នារត់ចោលបាតជើងសព្រាត បន្សល់តែទុកសម្ភារនៅកន្លែងលេង ។ សមត្ថកិច្ចបានធ្វើការដកហូតម៉ូតូជាច្រើនគ្រឿង និងសម្ភារសម្រាប់មាន់ជល់ និងលេងអាប៉ាងមួយចំនួន យកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីស្វែងរកម្ចាស់យកទៅអប់រំ និងមានឯកសារគ្រប់គ្រាន់ទើបប្រគល់ជូនម្ចាស់វិញ៕ធ.ដ ដោយៈ បញ្ញា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner