កិច្ចប្រជុំលើកទី១០នៃអនុគណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត សម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម
នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ នៅខេត្តក្រចេះបានរៀបចំកិច្ចប្រជុំលើកទី១០នៃអនុគណៈកម្មការសម្របសម្រួលថ្នាក់ខេត្តសម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ដែលកម្ពុជាដឹងនាំដោយឯកឧត្តម លួ រ៉ាមីន ជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះក៏បានដាក់ចុះនៅកំណត់ហេតុព្រមព្រៀងដូចខាងក្រោម៖
១)អនុគ្រោះគណៈកម្មការសម្របសម្រួលថ្នាក់ខេត្តនៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណា(ចាប់ពីពេលនេះទៅហៅកាត់ថា អនុគណៈកម្មការ)បានដំណើរការកិច្ចប្រជុំលើកទី១០អនុគណៈកម្មការសម្របសម្រួលថ្នាក់ខេត្តសម្រាប់តំបន់ត្រីកោណអភិវឌ្ឃន៍កម្ពុជា ឡាវ វៀតណាមនៅលើទឹកដីខេត្តក្រចេះនៃប្រទេសកម្ពុជា។
២)អនុគណៈកម្មការបានផ្លាស់ប្តូររបាយការណ៍ស្តីពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការនៃការអភិវឌ្ឍន៍ខេត្តទាំង១៣មានខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ខេត្តសារ៉ាវ៉ាន់ ខេត្តសេកង ខេត្តអត្តពើ ខេត្តចំប៉ាសាក់ ខេត្តកន្ទម ខេត្តយ៉ាឡាយ ខេត្តដាក់ឡាក់ ខេត្តដាក់ណុង និង ខេត្តប៊ិញភឿក នៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ចាប់ពីក្រោយកិច្ចប្រជុំនៅខេត្តប៊ិញភឿកប្រទេសវៀតណាមកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧។
៣)គណៈកម្មការសូមស្វាគមន៍ និងអបអរសាទរចំពោះលទ្ធផលនៃកិច្ចប្រជុំកំពូលលើកទី១០នៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ព្រមទាំងការអនុម័តជាផ្លូវការឲ្យប្រើឯកសារផែនការមេស្តីពីការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា ឡាវ វៀតណាម ដល់ឆ្នាំ២០៣០ដែលបានប្រព្រឹត្តទៅការពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។
៤)អនុគណៈកម្មការបានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តការឲ្យខេត្តទាំង១៣នៃតំបន់ត្រីកោណអភិវឌ្ឍកម្ពុជា ឡាវ វៀតណាម បានអភិវឌ្ឍន៍រីកចម្រើនដើម្បីរួមចំណែងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម។
៥.អនុគណៈកម្មការបានស្នើរដ្ឋាភិបាលនៃប្រទេសទាំងបី និងដៃគូអភិវឌ្ឍន៍ឲ្យបន្តធ្វើការវិនិយោគនិងផ្តល់ការគាំទ្រដល់គម្រោងអភិវឌ្ឃន៍រួមគ្នាលើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនិងអរូបវ័ន្តសំដៅបង្កើតការតភ្ជាប់ដែលប្រកបសមកាលក្នុងរវាងខេត្តក្នុងតំបន់CLV-DTAជាពិសេស និងប្រទេសទាំងបីជាទូទៅ។
៦)អនុគណៈកម្មការបានប្តេជ្ញាចិត្តនឹងអនុវត្ត ផែនការសម្រាប់តភ្ជាប់សេដ្ឋកិច្ចកម្ពុជា ឡាវ វៀតណាមដល់ឆ្នាំ២០៣០ ស្របតាមព្រមព្រៀងនានាដែលបានឯកភាពដោយរដ្ឋាភិបាននៃប្រទេសទាំងបី និងលិខិតបទដ្ឋានគតិយុត្តរបស់ប្រទេសនីមួយៗ
៧)អនុគណៈកម្មការបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការចងសម្ព័ន្ធមេត្រីរវាងខេត្តក្នុងតំបន់CLV-DTAដែលរួមចំណែកក្នុងការពង្រឹងនិងគាំទ្រដលការអនុវត្តផែនការមេស្តីពីការអភិវឌ្ឍន៍-សង្គមសេដ្ឋកិច្ចតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ដល់ឆ្នាំ២០២០និងផែនការសម្រាប់តភ្ជាប់សេដ្ឋកិច្ចកម្ពុជា ឡាវ វៀតណាមដល់ឆ្នាំ២០៣០។
៨)អនុគណៈកម្មការបានលើកទឹកចិត្តឲ្ររដ្ឋាភិបាលខេត្តក្នុងតំបន់CLV-DTAនិងសមត្ថកិច្ចពាក់ព័ន្ធឲ្យសសហាការនិងផ្លាស់ប្តូរព័ត៌មានចាំបាច់ជាប្រចាំ ដើម្បីដោះស្រាយបញ្ហានិងហេតុកាណ៍នានាកើតឡើងចំពោះប្រជាជន ពាណិជ្ជករ និងអ្នកវិនិយោគនៅតាមតំបន់ព្រុំដែននិងដើម្បីសហការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទនៅក្នុងដែនសមត្ថកិច្ចស្របតាមច្បាប់បទដ្ឋានគតិយុត្តរបស់ប្រទេសនីមួយៗនិងការព្រមព្រៀងរបស់រដ្ឋាភិបាលនៃប្រទេសទាំងបី។
៩)អនុគណៈកម្មការបានស្នើរដ្ឋាភិបាលប្រទេសទាំងបីបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តកិច្ចព្រមព្រៀងស្តីពីការសម្របសម្រួលនិងជំរុញពាណិជ្ជកម្មក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម។
១០)អនុគណៈកម្មការបានសម្រេចកំណត់ថាប្រធានអនុគណៈកម្មការសម្របសម្រួលថ្នាក់ខេត្តកម្ពុជានិងធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលនេះជូនមន្ត្រីជាន់ខ្ពស់។
១១)អនុគណៈកម្មការបានថ្លែងអំណរគុណ និងកោតសរសើររដ្ឋាភិបាលនៃប្រទេសកម្ពុជានិងរដ្ឋាភិបាលខេត្តក្រចេះចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងរៀបចំដ៏ល្អឥតខ្ចោះសម្រាប់កិច្ចប្រជុំនេះ។
១២)អនុគណៈកម្មការស្វាគមន៍ចំពោះកិច្ចប្រជុំលើកទី១១នៃអនុគណៈកម្មការសម្របសម្រួលថ្នាក់ដែលនឹងត្រូវរៀបចំឡើងនៅប្រទេសឡាវ ក្នុងពេលវេលាសមស្រប។
បើតាមឯកឧតម្ត លួ រ៉ាមីន បានមានប្រសាសន៍ថាកិច្ចប្រជុំលើកទី១០នៃអនុគណៈកម្មការសម្របសម្រួលថ្នាក់ខេត្តសម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាមនេះសម្រេចបានផ្លែផ្ការចំនួនដូចជា បានរាយការណ៍ឲ្យគ្នាទៅវិញទៅមកអំពីវឌ្ឍនភាពរបស់តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម បន្ទាប់ពីការប្រជុំលើកទី៩ដែលបានធ្វើកាលពីឆ្នាំមុននៅខេត្តប៊ិញភឿកប្រទេសវៀតណាម ដូច្នេះភាគីទាំងបីបានរាយការណ៍ពីការរីចម្រើន ពីសមទ្ធផល ក៏ដូចជាភាពងាយស្រួល ភាពលំបាក ព្រមទាំងទិសដៅទៅមុខទៀតសម្រាប់អភិវឌ្ឍន៍តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាមនេះ។
គួបញ្ជាក់ផងដែរថាកិច្ចប្រជុំលើកទី១១នៃអនុគណៈកម្មការសម្របសម្រួលថ្នាក់ខេត្តសម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម និងត្រូវធ្វើឡើងនៅប្រទេសឡាវនាពេលខាងមុខនេះ៕ ម.ន
ដោយៈ ដឺម ដាលីន



