សហរដ្ឋអាម៉េរិកគំរាមដាក់ទណ្ឌកម្មប្រទេសណា ដែលហ៊ានលូកដៃក្នុងវិបត្តិនៅវេណេស៊ុយអេឡា

សហរដ្ឋអាម៉េរិក៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅថ្ងៃព្រហស្បតិ៍តសប្ដាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកលោក រ៉ូប៊ឺត ផល្លាឌីណូ បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនបានលុបចោលការផ្ដល់ទិដ្ឋការដល់មន្ត្រីរដ្ឋាភិបាលវេណេស៊ុយអេឡា និងសាច់ញាតិរបស់ពួកគេ២៥០នាក់ ដោយសារតែអ្នកទាំងនេះនៅតែបន្តគ្រាំទ្រលោកប្រធានាធិបតីលោក នីកូឡាស់ ម៉ាឌូរ៉ូ។
 
ស្របពេលជាមួយគ្នានោះដែរ បេសកជនពិសេសអាម៉េរិកទទួលបន្ទុកកិច្ចការវេណេស៊ុយអេឡាក៏បានព្រមានដែរថា សហរដ្ឋអាម៉េរិកនឹងមិនកំណត់ការដាក់ទណ្ឌកម្មប្រឆាំងតែទៅលើរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ នោះទេ ពោលគឺទណ្ឌកម្មអាចនឹងពង្រីកដល់បណ្ដាប្រទេសទាំងឡាយណា ដែលគាំទ្ររបបដឹកនាំទីក្រុងការ៉ាកាស់។

សូមជម្រាបផងដែរថា សហរដ្ឋអាម៉េរិកបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់ប្រឆាំងនឹងរដ្ឋាភិបាលលោក នីកូឡាស់ ម៉ាឌូរ៉ូ ដោយកាលពីខែមករាកន្លងទៅ ទីក្រុងវ៉ាស៊ីនតោនបានបង្កកទ្រព្យសម្បត្តិជាង៧ពាន់លានដុល្លារ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនប្រេងរដ្ឋវេណេស៊ុយអេឡា PDVSA៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner