ប្រធានាធិបតីកូរ៉េខាងត្បូងនឹងតែងតំាងរដ្ឋមន្ត្រីថ្មីជាច្រើនរូបនៅក្នុងសប្តាហ៍នេះ
កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន នៅថ្ងៃសុក្រនេះ នឹងធ្វើការតែងតាំងរដ្ឋមន្រ្តីថ្មីជាច្រើនរូប នៅក្នុងការផ្លាស់ប្តូរគណៈរដ្ឋមន្រ្តីដែលត្រូវបានគេរំពឹងថា នឹងជំនួសរដ្ឋមន្រ្តីមួយចំនួន ដែលរួមមានទាំងអ្នកការទូតទទួលបន្ទុកកិច្ចការងារកូរ៉េខាងជើង។
ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានឱ្យដឹងថា បញ្ជីឈ្មោះបេក្ខជនសម្រាប់តំណែងថ្មី នឹងត្រូវប្រកាសនៅម៉ោង១១ និង ៣០ នាទីព្រឹកថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) ដោយការផ្លាស់ប្តូរគណៈរដ្ឋមន្រ្តីត្រូវបានគេរំពឹងថា នឹងជំនួសរដ្ឋមន្រ្តីយ៉ាងហោចណាស់ចំនួន៦ រួមទាំងរដ្ឋមន្ត្រីបង្រួបបង្រួមលោក ឆូ ម្យុងគ្យុង ក៏ដូចជារដ្ឋមន្ត្រីក្រសួងការបរទេស និងរដ្ឋមន្ត្រីសម្រាប់ក្រុមហ៊ុនខ្នាតតូច និងមធ្យម។
ការផ្លាស់ប្តូរនេះត្រូវបានគេរំពឹងថា នឹងមាននៅក្នុងការបោះឆ្នោតទូទៅដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំក្រោយ ប៉ុន្តែរដ្ឋមន្រ្តីរបស់លោក មូន ជេអ៊ីន នឹងខិតខំប្រឹងប្រែងជំរុញការកែទម្រង់របស់ខ្លួន នៅក្នុងពាក់កណ្តាលចុងក្រោយនៃរយៈពេល៥ឆ្នាំរបស់ខ្លួន៕ម.ន


