លោក មហាធៀ មហាម៉េដ៖ ម៉ាឡេស៊ីនឹងឈរនៅខាងចិន ជាជាងចាប់យកសហរដ្ឋអាម៉េរិក

ម៉ាឡេស៊ី៖ បើសិនជាស្ថិតនៅក្នុងកាលៈទេសៈបង្ខំឲ្យជ្រើសរើស នោះម៉ាឡេស៊ីនឹងឈរនៅខាងចិនដែលជាអ្នកមាន ជាជាងចាប់យកសហរដ្ឋអាម៉េរិកដែលនិយាយបាតដៃខ្នងដៃ នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហាម៉េដ។

នៅក្នុងបទសម្ភាសន៍មួយជាមួយអ្នកសារព័ត៌មាន South China Morning Post នាសប្ដាហ៍នេះ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីរូបនេះ បានបញ្ជាក់ថា អំណាចរបស់សហរដ្ឋអាម៉េរិក គឺជាកតា្តអវិជ្ជមាន ហើយថា សង្រ្គាមជាមួយចិនគឺគ្រាន់តែជាយុទ្ធសាស្ត្រមួយមិនបានផ្ដល់ប្រយោជន៍អ្វីក្រៅតែពីភាពអវិជ្ជមាន និងជម្លោះឡើយ។
 
ទន្ទឹមគ្នានោះដែរ លោក មហាធៀ មហាម៉េដ បានសង្កត់ធ្ងន់ថា បច្ចុប្បន្នម៉ាឡេស៊ីបានទទួលស្គាល់ថា មានទំនាក់ទំនងកាន់តែខិតទៅរកប្រទេសចិន ដែលជាទីផ្សារដ៏ធំ ហើយថា ប្រទេសរបស់លោកចង់ទាញយកប្រយោជន៍ពីការរីករើននៃសេដ្ឋកិច្ចចិន៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner