ចិនទទួលបានវត្ថុបុរាណចំនួន៣៦១បំណែកពីសហរដ្ឋអាម៉េរិក
សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិកបានប្រកាសបញ្ជូនសម្បត្តិវប្បធម៌ និងវត្ថុបុរាណចិនចំនួន៣៦១បំណែកឲ្យទីក្រុងប៉េកាំងវិញ នៅឯពិធីប្រគល់មួយកាលពីពេលថ្មីៗកន្លងទៅនេះ។ មន្ត្រីជាន់ខ្ពស់អាម៉េរិក និងចិនបានចូលរួមក្នុងពិធីប្រគល់មួយដែលប្រព្រឹត្តទៅនៅឯសារមន្ទីរ អេធែលហ្សក (Eiteljorg) ក្នុងទីក្រុង អ៊ីនឌាណាផូលី (Indianapolis) រដ្ឋ អ៊ីឌាណា (Indiana) សហរដ្ឋអាម៉េរិក។ នៅអំឡុងពិធីប្រគល់វត្ថុបុរាណនោះដែរ រដ្ឋបាលបេតិកភណ្ឌវប្បធម៌ជាតិចិន និងការិយាល័យស៊ើបអង្កេតអាម៉េរិក FBI ក៏បានចុះហត្ថលេខា និងផ្លាស់ប្ដូរគ្នាទៅវិញទៅមកផងដែរ នូវវិញ្ញាប័ណ្ណបត្របញ្ជាក់ពីការផ្ទេរ ដែលនឹងធ្វើឱ្យប្រសើរឡើងការផ្ទេរសម្បត្តិ វប្បធម៌ និងវត្ថុបុរាណទៅឱ្យចិន។
ការធ្វើមាតុភូមនិវត្តន៍នេះ នឹងក្លាយជាការប្រគល់វត្ថុបុរាណក្នុងទ្រង់ទា្រយធំបំផុតឱ្យចិនវិញ ពីសំណាក់ទីក្រុងវ៉ាស៊ីន តោនចាប់តាំងពីឆ្នាំ២០០៩ ជាពេលដែលប្រទេសទាំង២បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយ ស្ដីពីការពង្រឹងទំនាក់ទំនាក់ទំនងពាក់ព័ន្ធនឹងបញ្ហានេះ៕ម.ន

