តុលាការថៃសម្រេចរំលាយគណបក្ស Raksa Chart ចោលហើយ

គណបក្ស Raksa Chart ត្រូវបានតុលាការធម្មនុញ្ញសម្រេចរំលាយចោលហើយ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងបំណងឲ្យព្រះរាមរបស់ព្រះមហាក្សត្រថៃ ឈរឈ្មោះបេក្ខជននាយករដ្ឋមន្ត្រី។ គណបក្សថៃ Raksa Chart ត្រូវបានតុលាការធម្មនុញ្ញថៃ សម្រេចរំលាយចោលបន្ទាប់ពីគណបក្សមួយនេះ បានស្នើឈ្មោះ ព្រះនាងម្ចាស់ Ubolratana Mahidol ធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតនាថ្ងៃទី២៤ ខែមីនាខាងមុខនេះ។

ការស្នើឈ្មោះរបស់ព្រះនាងម្ចាស់ Ubolratana Mahidol ធ្វើជាបេក្ខជននាយករដ្ឋមន្ត្រី ត្រូវបានព្រះបរមរាជវាំងរិះគន់ថាជាទង្វើមិនស័ក្តិសម បំពានច្បាប់រាជវាំង ច្បាប់រដ្ឋធម្មនុញ្ញ និងខុសពីទំនៀមទម្លាប់ ដែលសែរាជវង្សមានឋានៈខ្ពស់ជាងនយោបាយ។ បន្ទាប់ពីការរំលាយចោល សមាជិកទាំង១៣នៃគណៈគ្រប់គ្រងរបស់គណបក្សនេះ ត្រូវហាមឃាត់មិនឱ្យចូលប្រឡូកក្នុងការបោះឆ្នោតរយៈពេល១០ឆ្នាំ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner