អាជ្ញាធរចុះបិទក្លិបកម្សាន្ដ «ម៉ៃអាមី» បង្កការរំខានដល់ប្រជាពលរដ្ឋជិតខាង

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ គណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះបិទក្លិបកម្សាន្ដ «ម៉ៃអាមី» នៅមុខស្ថានីយ៍ទូរទស្សន៍អប្សរា ផ្លូវ៣៦០ ភូមិ៨ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ដោយសង្ស័យអត់ច្បាប់អនុញ្ញាត និងបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋជិតខាង។

លោក ព្រុំ សំខាន់ បានឲ្យដឹងថា កម្លាំងចម្រុះដឹកនាំដោយគណៈបញ្ជាការឯកភាពខណ្ឌ សហការជាមួយនគរបាលប៉ុស្តិ៍ មានការចូលរួមពីមន្ទីរទេសចរណ៍ និងក្រសួងបរិស្ថាន ក្រោយពីមានពាក្យបណ្ដឹងប្រជាពលរដ្ឋថា ក្លិប «ម៉ៃអាមី» មានទីតាំង១៥៩ ដែលបញ្ចេញសំឡេងមកក្រៅខ្លាំងៗ ធ្វើឲ្យប៉ះពាល់រំខានការសម្រាក និងដំណេករបស់ប្រជាពលរដ្ឋ អ្នករស់នៅជិតខាង ទើបអាជ្ញាធរចុះមកត្រួតពិនិត្យ។

អភិបាលខណ្ឌចំការមន បានបញ្ជាក់ទៀតថា យោងតាមការអនុញ្ញាតពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទីតាំងខាងលើត្រូវបានបិទជាបណ្ដោះអាសន្ន ដោយក្លិបខាងលើគ្មានការអនុញ្ញាត បើទោះម្ចាស់ទីតាំងមិនព្រមផ្ដិតមេទទួលស្គាល់ក៏ដោយ។ ប៉ុន្ដែក្រោយទទួលបានការពន្យល់ណែនាំ ម្ចាស់ទីតាំងខាងលើ ក៏បានចូលរួមថែមទាំងផ្ដិតមេដៃផ្អាកជាបណ្ដោះអាសន្ន រង់ចាំចូលខ្លួនដោះស្រាយរឿងបង្កសំឡេងរំខាន និងមានលិខិតអនុញ្ញាតទើបអាចបើកដំណើរវិញ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner