លុចសុីស៤០០h បុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់មួយកង់
ភ្នំពេញ៖ បុរសម្នាក់បើករថយន្តលុចសុីសមួយគ្រឿងជ្រុលទៅបុកក្បាលនាគពុះចែកទ្រូវផ្លូវបាក់អស់មួយកង់ ឯរថយន្តបង្កខ្ទេចផ្នែកខាងមុខទៅលេងរួចម្ចាស់ទុករថយន្តចោលរត់គេចខ្កួនបាត់ កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ នៅស្តុបផ្សារទួលគោក ផ្លូវ២៨៩ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតយបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ួយគ្រឿងម៉ាកលុចសុីសRx400hពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AV-4729 ធ្វើដំណើរទិសដៅពីត្បីងទៅជើងក្នុងល្បឿន លឿនលុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគពុះចែកទ្រូវពេញទំហឹងបណ្តាលឲ្យបាក់អស់មួយកង់ ចំណែករថយន្តបង្កមិនទាន់អស់ល្បើនបានជ្រុលទៅមុខប្រមាណជា ៤០ម៉ែត្រខ្ទេចផ្នែកខាងមុខទៅលែងរួច ភ្លាមៗនោះម្ចាស់រថយន្តបង្កបើកទ្វាររថយន្តរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅនិងកន្លែងកើតហេតុ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបាមទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕



