ឆក់ទូរសព្ទបានសម្រេច៥លើក តែចុងក្រោយជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពឆក់ទូរសព្ធ័ដៃទៅលើនារីម្នាក់ កំពុងធ្វើដំណើរតាមម៉ូតូកង់បីឥណ្ឌាបានសម្រេច រួចរត់នៅសម្ងំលាក់ខ្លួននៅចំណុចសំណង់មិនរៀបរយ និងជាកន្លែងប្លុកគ្រឿងញៀន ផ្លូវរថភ្លើងមុខ សួនក្តាន់ពីរ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់បានមកវិញ កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី៧ ខែមិនាឆ្នាំ២០១៩ នៅចំណុចស្តុបក្តាន់ពីរ ផ្លូវសហពន្ធ័រុស្សី សង្កាត់មិត្តភាព​ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ម៉ី បូរី ភេទប្រុស​ អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅម្តុំបឹងកក់ ខណ្ឌទួលគោក។ ចំណែកជនរងគ្រោះមិនបានបញ្ជាក់ប្រាប់ពីអត្តសញ្ញាណនោះទេ។

តាមសម្តីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់បានហៅម៉ូតូកង់បីឥណ្ឌាជិះចេញពីក្បែរម្តុំកើតហេតុគោលបំណងទៅញាំអីជាមួយមិត្តនៅហាងមួយកន្លែង ដោយធ្វើដំណើទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យធ្វើដំណើរដោយស្មើជើងទិសដៅពីត្បូងទៅជើងបានធ្វើសកម្មភាពឆក់ទូរសព្ទម៉ាកIphone7plus ពីរូបគាត់បានសម្រេច រួចរត់មកសម្ងំលាក់ខ្លួននៅចំណុចផ្លូវរថភ្លើងសំណង់មិនរៀបរយដែលជាប្លុកគ្រឿងញៀននៅមុខក្តាន់ពីរបានត់ស្រមោល។ រូបគាត់ក៍មានស្រែកឆោឡោផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកសួរនាំ បន្ទាប់មករូបគាត់បាន ចង្អុលបង្ហាញតាំងដែរជនសង្ស័យទៅសម្ងំលាក់ ខ្លួនភ្លាមៗនោះ សមត្ថកិច្ចធ្វើការស្រាវជ្រាវតាមភិនភាគ  ទីតាំងដែរជនសង្ស័យលាក់ខ្លួនដោយ កម្លាំងសមត្ថកិច្ចធ្វើកាឡោមពទ្ធ័ និងស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ ស្រាប់តែឃើញកំពុងលាក់ខ្លួននៅបន្ទប់ផ្ទះជួលមួយកន្លែងត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះភ្លាមៗ និងដកហូតបានទូរសព្ទ័មួយគ្រឿងរបស់ជនរងគ្រោះបានមកវិញផងដែរ។

បើតាមចម្លើយសារភាពរបស់ជនសង្ស័យប្រាប់សមត្ថកិច្ចថា រូបគេធ្លាប់ជាប់គុក៦ឆ្នាំកន្លះរួចមកហើយ ហើយក៍ធ្លាប់ធ្វើសកម្មភាពឆក់ទូរសព្ទដៃបានសម្រេច៥លើកដែរ តែលើកចុងក្រោយនេះត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ តែម្តង។ បច្ចុប្ប្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកសួរនាំបន្តនៅប៉ុស្តិ៍នគរបាលសង្កាត់មិត្តភាព រួចបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner