NIKE ស្វែងរកឱកាសពង្រីកការផលិតបន្ថែមនៅកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

ក្រុមហ៊ុន NIKE ដែលផលិតសម្លៀកបំពាក់ និងស្បែកជើងធំជាងគេមួយរបស់ពិភពលោក បានថ្លែងថាក្រុមហ៊ុន  កំពុងស្វែងរកឱកាសពង្រីកការផលិតរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត។ ការបញ្ជាក់របស់អនុប្រធានក្រុមហ៊ុន NIKE លោក Chris Helzer  បានធ្វើឡើងក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ នារសៀលថ្ងៃទី៦មីនា នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។

ក្រុមហ៊ុន NIKE គឺជាក្រុមហ៊ុនបញ្ជាទិញដ៏ធំមួយ លើផលិតផលសម្លៀកបំពាក់ និងស្បែកជើង នៅក្នុងប្រទេសកម្ពុជា។ តាមរយៈការបញ្ជាទិញផ្គត់ផ្គង់អតិថិជនលើពិភព លោកនេះ ក្រុមហ៊ុន NIKEបានបង្កើតការងារជូន ប្រជាជនកម្ពុជាចំនួន៤ម៉ឺន៥ពាន់នាក់ តាមរយៈរោងចក្រផលិត សម្លៀកបំពាក់ និងស្បែកជើងជាដៃគូចំនួន៧។ លោក Chris Helzer  បានប្រាប់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ថាក្រុមហ៊ុនកំពុងស្វែងរកឱកាសពង្រីកទីផ្សារ ដើម្បីនាំយកនូវភាពជោគជ័យបន្ថែមទៀតជូនប្រជាជន និងប្រទេសកម្ពុជា។ វិស័យឧហស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង គឺជាមុខរបរមួយដែលកំពុងផ្ដល់ការងារជូនប្រជាពលរដ្ឋប្រមាណជាង៨០ម៉ឺននាក់៕

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner