ស្រ្តី គឺជា បណ្ដុំនៃកោសិការ ដែលធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន

ខេត្តឧត្ដរមានជ័យ៖ អភិបាលខេត្តឧត្ដរមានជ័យបានលើកឡើងថា ស្រ្តីគឺជាឆ្អឹងខ្នងនៃប្រទេស ដែលធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនទាំងវិស័យនយោបាយ និងសេដ្ឋកិច្ច ដូច្នេះថ្នាក់ដឹកនាំ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ក្នុងខេត្ត ទាំងអស់ត្រូវតែចូលរួមគ្នាពង្រឹង និងលើកកម្ពស់សមភាពយេនឌ័រ រវាងស្រ្តី និងបុរស ប្រកបទៅដោយប្រសិទ្ធភាព។ការថ្លែងបែបនេះ ត្រូវបាន ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ លើកឡើង ក្នុងពិធីអបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិនារី០៨ មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ«លើកកម្ពស់សមភាព  យេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធន់ធានមនុស្ស» ។
ឯកឧត្ដម បានមានប្រសាសន៍លើកឡើងថា   តម្លៃនៃសន្តិភាព គឺជាការលើកកម្ពស់សមភាពយេនឌ័រ ដែលរាជរដ្ឋាភិបាល បាននិងកំពុងគាំទ្រ ជម្រុញឲ្យមានការចូលរួមពីគ្រប់ស្ថាប័ណ្ណ រួមទាំងបុរស និងស្ត្រី ដើម្បីវឌ្ឍនៈភាពសង្គម ឆ្ពោះនិងការលើកកម្ពស់សិទ្ធ ស្ថានភាព ជីវភាព ឋានៈតួនាទីរបស់ស្ត្រី និងសុខមាលភាពសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ប្រកបដោយគុណភាព និងសមត្ថភាព។ រាជរដ្ឋាភិបាលបានផ្ដល់ការយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងភាពអង់អាចដល់ស្ត្រី និងក្មេងស្រី ដើម្បីឲ្យពួកគេក្លាយទៅជាកម្លាំងចលករមួយ ចួលរូមក្នុងកិច្ចការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច ដោយបង្កើតពាក្យមួយឃ្លាថា«ស្រ្តី គឺឆ្អឹងខ្នងនៃប្រទេសជាតិ»។
ឯកឧត្តម ក៏បានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ សង្គមស៊ីវិល ទាំងអស់ត្រូវយកចិត្តទុកដាក់ តាមរយៈការផ្ដល់អតិភាពចំពោះការបង្កើនចំនួនស្រ្តី  ដែលមានតួនាទីជាថ្នាក់ដឹកនាំ នៅតាមវិស័យផ្សេងៗ និងគ្រប់កំម្រឹត ព្រមទាំងតាមដានសមត្ថភាពដែលមានជំនាញហើយត្រូវជួយដោះស្រាយបញ្ហាផ្សេងៗ ដែលកើតមានឡើងនៅឱកាសបំពេញការងារ  តាមតួរនាទីរបស់ពួកគាត់ និង ត្រូវអនុវត្តន៍នយោបាយគាំពាសង្គម ជាពិសេសស្រ្តីមានផ្ទៃពោះ ជាស្រ្តីដែលជាមន្ត្រីរាជការ ស្រ្តីបំរើមុខងារតាមស្ថាប័ននានា ដើម្បីឲ្យពួកគាត់ទទួលបាននូរបបឧបត្ថម និងការឈប់សម្រាក់តាមច្បាប់ដែលបានកំណត់ ផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម ឃិន ញ៉ាន អភិបាលខេត្តស្ដីទី រួមទាំងសមាគមន៍កិច្ចការនារី បាននាំយកថវិការ និងគ្រឿងឧបភោគបរិភោគ ចែកជូនទៅដល់ស្រ្តី ដែលជាទណ្ឌិតដែលកំពុងជាប់ទោស នៅពន្ធធនាគារខេត្តឧត្ដរមានជ័យ។ ក្នុងឱកាសនោះ ឯកឧត្ដម ឃិន ញ៉ាន បានផ្ដាំផ្ញើរទៅដល់ ស្រ្តីដែលទណ្ឌិត ឲ្យរួបរួមសាមគ្គីគ្នា បំពេញការងារនៅក្នុងពន្ធាគារ និងខិតខំកែខ្លួន ដើម្បីក្លាយទៅជាមនុស្សល្អនៅក្នុងសង្គម នៅពេលដែលចេញពីពន្ធាគារវិញ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner