ក្រសួងព័ត៌មាន រៀបចំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលព័ត៌មាន

អត្ថបទដោយ៖
Kien Sereyvuth

នៅក្រសួងព័ត៌មាន ក្នុងសាលប្រជុំព្រះវិហារ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ បានរៀបចំកិច្ចប្រជុំអន្តរក្រសួង ពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ក្រោមវត្តមានប្រធានអង្គប្រជុំ ឯកឧត្តម ខៀវ កាញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងវត្តមានចូលរួមពីសំណាក់ឯកឧត្តមជាអ្នកជំនាញផ្នែកច្បាប់មកពីក្រសួងគន្លឹះ តំណាងក្រុមប្រឹក្សាអ្នកច្បាប់ ទីស្តីការគណៈរដ្ឋមន្រ្តី និងក្រុមប្រឹក្សាសេដ្ឋ កិច្ចសង្គម វប្បធម៌ ទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីធ្វើការពិនិត្យ ពិភាក្សា ក្នុងការចូលរួមផ្តល់ធាតុផ្សុំ សម្រាប់សេចក្តីព្រាងច្បាប់នេះ ឲ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ តាមសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នពាក់ពន្ធ័នីមួយៗ និងស្របតាមស្ថានភាពនយោបាយ ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

មានប្រសាសន៍ក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន នេះត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ចឲ្យក្រសួងព័ត៌មាន កាលពីខែវិច្ឆិកា ឆ្នាំ ២០១៣ ដឹកនាំវេទិកាពិគ្រោះយោបល់ជាមួយអ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិល និងក្រសួងស្ថាប័នពាក់ពន្ធ័ ដើម្បីរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាននេះឡើង។

បន្ទាប់មកនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៥ ក្រសួងព័ត៌មាន បានសហការជាមួយអង្គការ យូណេស្កូ ប្រចាំកម្ពុជា ដោយបានបង្កើតក្រុមការងារបច្ចេកទេស ហៅកាត់ថា TWG A 2 I ( អេ ធូ អាយ ) ហើយកិច្ចពិភាក្សាកែសម្រួលសេចក្តីព្រាងច្បាប់នេះ សម្រាប់ក្រុមការងារបច្ចេកទេស ទើបតែបញ្ចប់កាលពីឆ្នាំកន្លងទៅនេះ។ ប៉ុន្តែបើនិយាយជារួម ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន កាលពីមុនដំបូង គឺក្រសួង ទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច ជាអ្នករៀបចំ តែក្រោយមក រាជរដ្ឋាភិបាលបានប្រគល់មកឲ្យក្រសួងព័ត៌មាន ជាអ្នករៀបចំម្តង។

សរុបជារួម ច្បាប់នេះ មានរយៈពេលជាង១២ ហើយសម្រាប់ក្រសួងព័ត៌មាន បានដំណើរការរៀបចំអស់រយៈពេល២ឆ្នាំកន្លះមកហើយ ដោយមានការចូលរួមពីគ្រប់ ផ្នែកពាក់ពន្ធ័ រួមទាំងអង្គការអន្តរជាតិ អង្គការសហប្រជាជាតិ ហើយក្នុងនោះអង្គការយូណេសស្កូ បានកំណត់ថា របៀបធ្វើច្បាប់ស្តីពីសិទ្ធិ ទទួលព័ត៌មាននេះ គួរតែជាគំរូសម្រាប់បណ្តាប្រទេសក្នុងអាស៊ាន ដែលមានលក្ខណៈបើកទូលាយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner