ក្រុមការងារយកព័ត៌មានទូរទស្សន៍អប្សរា នាំយកថវិកាសប្បុរសជនជូនដល់ កម្លាំងប្រជាការពារភូមិស្ពឺ(ក) ដែលរងរបួសធ្ងន់ដោយសារជនបែកថ្នាំកាប់ប្រហារ

កំពង់ចាម៖ប្រជាការពារដែលរងរបួសធ្ងន់ដោយសារជនបែកថ្នាំកាប់ប្រហារទទួលអំនោយពីសប្បុរសជន​ ដោយមានក្តីអាណិតអាសូរដល់ លោក ឡូត ឈាន កម្លាំងប្រជាការពារភូមិស្ពឺ(ក) ឃុំជយោ ស្រុកចំការលើតាមរយៈ លោក លី ពៅ ភ្នាក់ងារ ទូរទស្សអប្សរាប្រចាំ ខេត្តកំពង់ចាម និងត្បូងឃ្មុំ សប្បុរសជនដែលជាអាជីវករនៅក្រុងកំពង់ចាម រួមមានលោក អាន សំណាង ក្រុនហ៊ុនលក់ដីឡូនៅភូមិបឹងស្នាយសង្កាត់សំបួរមាស និងនៅឃុំត្រពាំងផ្លុងស្រុកពញាក្រែក ជូនថវិការ​ចំនួន​មួយរយដុល្លា លោក ដារ៉ា ម្ចាស់ហាងបាយ សុីណាន នៅភូមិបន្ទាយយមរាជស្រុកសន្ទុកចវិការម្ភៃដុល្លារ ​លោក ឆៃ ងួន ក្រុមហ៊ុនចម្ការកៅស៊ូ​ថវិការដប់ប្រាំដុល្លារ លោក ឡយ លី ម្ចាស់ហាង​តន្ត្រីអាលីតា ថវិការប្រាំមុឺនរៀល លោក ណឺ ចាន់នី អាជីវករដឹកដី ថវិកាប្រាំមុឺនរៀល លោក លី ពៅ ភ្នាក់ងារ ទូរទស្សអប្សរ៉ាថវិការបួនមុឺនរៀល​។ ដោយក្ដីរំភើបឥតឧបម៉ា លោក ឡូត ឈាន បានជូនពរ​ដល់សប្បុរសជនទាំងអស់ជួប​តែសំណាងល្អ​រកទទួលទានមានបានសម្រេចដូចបំណងប្រាថ្នា​៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner