រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំរុញឱ្យតាំងផលិតផល ក្នុងស្រុក ឱ្យច្រើនជាងផលិតផលក្រៅស្រុក នៅព្រឹត្តិការណ៍បុណ្យ ទន្លេខាងមុខ

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍បានជំរុញ និងលើកទឹកចិត្តឲ្យមានការតាំងផលិតផលក្នុងស្រុកឲ្យបានច្រើនជាងផលិតផលក្រៅស្រុកនៅក្នុងឱកាសដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យមើលការរៀបចំពិធីបុណ្យទន្លេនៅខេត្តកំ ពង់ឆ្នាំង កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ ២០១៩។ ឯកឧត្តម ថោង ខុន បានបញ្ជាក់បន្តថា យើងបានរៀបចំរួចរាល់អស់ហើយសម្រាប់ព្រឹត្តិការណ៍បុណ្យទន្លេឆ្នាំនេះ ហើយឯកឧត្តម រំពឹងថាបុណ្យទន្លេឆ្នាំនេះ និងមានអ្នកចូលរួមច្រើនជាងលើកមុនមិនខាន ។

ឯកឧត្តមរដ្ឋមន្ត្រីបានឲ្យដឹងថាព្រឹត្តិការណ៍បុណ្យទន្លេឆ្នាំ នេះយើងក៏បានត្រៀមនឹងជំរុញឲ្យ មានការតាំងពិព័រណ៍ផលិតផលក្នុងស្រុក ឲ្យបានច្រើនរហូត ដល់ ២/៣ ដើម្បីបង្ហាញ ជូនទេសចរជាតិ និងអន្តរជាតិ អំពីផលិតផលទេសចរណ៍ថ្មីហើយនោះក៏ជាគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ ។ ទន្ទឹមនោះការបង្ហាញនូវគោល ដៅទេសចរណ៍ដ៏មានសក្តានុពលរបស់ខេត្តកំពង់ឆ្នាំងក៏ជាគោលនយោបាយដ៏មានសារសំខាន់នៅក្នុងព្រឹត្តការណ៍បុណ្យ ទន្លេនេះ ក្នុងពេលដែលខេត្តជាប់ដងទន្លេសាបមួយនេះសម្បូរទៅដោយ រមណីយដ្ឋាន ទេសចរណ៍វប្បធម៌ និងធម្មជាតិដ៏គួរឲ្យទាក់ទាញ ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ក៏បានឲ្យដឹងដែរថាការរៀបចំបុណ្យទន្លេឆ្នាំនេះ គឺយើងរៀបចំបានល្អជាងមុនហើយក៏ប្លែកភ្នែកជាងបុណ្យទន្លេឆ្នាំមុន ។ ឯកឧត្តម ថាការតាំងផលិតផលក្នុងស្រុកដែលមានចំនួន ច្រើនក្នុងស្តង់ពិព័រណ៍ផលិតផល និងធ្វើឲ្យទេសចរណ៍ជាតិ និងអន្តរជាតិមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍មិនខាន ។

ជាមួយគ្នានេះក្នុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី៥ នឹងប្រព្រឹត្តទៅនាថ្ងៃទី១៥-១៦-១៧ ខែមីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ «ទន្លេ៖ ផ្សារភ្ជាប់សន្តិភាពប្រជាជន និងទេសចរណ៍» ដែរអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា និងធ្វើការផ្សាយផ្ទាល់ទាក់ទងព្រឹត្តការណ៍សំខាន់ៗ ដែលបង្ហាញពីអត្តសញ្ញាណជាតិ អារិយធម៌ និងវប្បធម៌ខ្មែរដ៏ផូផង់ ដូចជាកីឡា ចំបាប់បូរាណខ្មែរ ដែលជាកីឡាប្រចាំខេត្តកំពង់ឆ្នាំង និងកីឡាប្រដាល់គុនខ្មែរ រួមទាំងកីឡាជាច្រើនប្រភេទទៀតផង ។

សូមបញ្ជាក់ថា ពិធីបុណ្យទន្លេឆ្នាំនេះ ប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី ១៥-១៧ ខែមីនា ឆ្នាំ ២០១៩ នៅក្នុងខេត្ត កំពង់ឆ្នាំង ដែលមានការអញ្ជើញចូលរួមជាអធិបតី ភាពពី សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន រ៉ានី  ហ៊ុនសែន៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner