លោក ដូណាល់ ត្រាំ ថ្លែងថា ចិនជាប្រទេសជួយជ្រោមជ្រែងដ៏ធំសម្រាប់ការដោះស្រាយភាពតានតឹងនៅលើតំបន់ឧបទ្វីបកូរ៉េ

ចិន៖ ប្រទេសចិនបានជួយយ៉ាងច្រើន និងពោលពេញដោយឥទ្ធិពល ក្នុងការដោះស្រាយភាពតានតឹងនៅលើតំបន់ឧបទ្វីបកូរ៉េ នេះបើតាមការលើកឡើងរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅក្នុងថ្ងៃ ព្រហស្បត្តិ៍ ម្សិលមិញ។ ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ បានកើតមានឡើងស្របពេលលោកឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន CGTN ដែលសួរពាក់ព័ន្ធនឹងតួនាទីរបស់ប្រទេសចិន ក្នុងអំឡុងធ្វើសន្និសិទសារព័ត៌មានមួយ ក្រោយជំនួបកំពូលលើកទី២របស់លោកជាមួយលោក គីម នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលបានបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀង និងសេចក្តីថ្លែងការណ៍រួម។

ដោយឡែកនៅក្នុងសន្និសិទសារព័ត៌មានមួយ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ កាង បានថ្លែងអះអាងថា ទីក្រុងប៉េកំាងមានឆន្ទៈក្នុងការដើរតួនាទីប្រកបដោយការស្ថាបនា ហើយសង្ឃឹមថា សហរដ្ឋអាម៉េរិក និងកូរ៉េខាងជើង នឹងអាចរក្សាការចរចា ក៏ដូចជាគោរពការព្រួយបារម្ភរបស់គ្នាទៅវិញទៅមកផងដែរ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner