ក្រុងហាណូយនាំចេញទំនិញកើនដល់២,២៤ពាន់លានដុល្លារអាម៉េរិក កើនឡើងជាង២១ភាគរយ

រដ្ឋធានីហាណូយរបស់វៀតណាម នាំចេញទំនិញទៅក្រៅប្រទេសក្នុងរយៈពេល២ខែដំបូងនៃឆ្នាំ២០១៩ មានតម្លៃប្រមាណ២,២៤ពាន់លានដុល្លារអាម៉េរិក កើនឡើង២១,៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៨ នេះបើតាមការិយាល័យស្ថិតិក្រុងហាណូយ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnamnews នៅថ្ងៃទី២៧កុម្ភៈ។

កំណើននាំចេញនេះ សំដៅលើផលិតផលសំខាន់ៗផងដែរ ដូចជាគ្រឿងម៉ាស៊ីន គ្រឿងបន្លាស់ និងសម្ភារ ផលិតផលសម្លៀកបំពាក់កាត់ដេរ និងវាយនភណ្ឌ ទូរសព្ទ និងគ្រឿងបង្គុំផ្សេងៗ។ កាលពីឆ្នាំមុន ក្រុងហាណូយបាននាំចេញទំនិញទៅក្រៅប្រទេសតម្លៃ១៤,២៣ពាន់លានដុល្លារអាម៉េរិក កើនឡើង២១,៦ភាគរយ បើធៀបនឹងឆ្នាំ២០១៧។ អាម៉េរិក ជប៉ុន និងចិន នៅតែទីផ្សារដ៏ធំរបស់ក្រុងហាណូយ មានតម្លៃប្រមាណ១៦ភាគរយ សម្រាប់អាម៉េរិក ១៣ភាគរយសម្រាប់ជប៉ុន និង ១២ភាគរយសម្រាប់ចិន៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner