ជំនួបថ្ងៃទី២នៃកិច្ចប្រជុំកំពូលរវាងមេដឹកនាំអាម៉េរិក-កូរ៉េខាងជើង នៅប្រទេសវៀតណាម ចាប់ផ្ដើមជាផ្លូវការហើយ
អត្ថបទដោយ៖
Kien Sereyvuth
វៀតណាម៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជួបគ្នាហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍តនេះ ជាកិច្ចចាប់ផ្ដើមជំនួបថ្ងៃទី២នៃកិច្ចប្រជុំកំពូលនៅឯសណ្ឋាគារ Hotel Metropole ក្នុងទីក្រុងហាណូយ។

សូមជម្រាបថា ក្រោយបញ្ចប់ជំនួបកំពូលជាលើកទី២នេះ លោក ដូណាល់ ត្រាំ នឹងធ្វើសេចក្ដីថ្លែងការណ៍មួយនៅល្ងាចថ្ងៃព្រហស្បត្តិ៍ដដែល មុននឹងចាកចេញទៅកាន់ទីក្រុងវ៉ាស៊ីនតោន ចំណែកលោក គីម ជុងអ៊ុន អាចនឹងបន្តស្នាក់នៅក្នុងប្រទេសវៀតណាមរហូតដល់ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ ចំពោះការរំសាយអាវុធនុយក្លេអ៊ែនៅលើឧបទ្វីបកូរ៉េ និងសន្ធិសញ្ញាសន្តិភាពបញ្ចប់សង្រ្គាមកូរ៉េ ត្រូវបានគេរំពឹងថា នឹងនៅតែជារបៀបវារៈសំខាន់សម្រាប់មេដឹកនាំប្រទេសទាំងពីរ៕ធ.ដ

